ចិន ដាក់ឱ្យប្រើប្រាស់កម្មវិធី AI ថ្មីមួយទៀតឈ្មោះ Hunyuan Turbo S ដែលមានសមត្ថភាពខ្លាំងជាង DeepSeek ទៅទៀត
- BY
- Pheakdey
- February 28, 2025
ចិន៖ ប្រទេសចិនទើបដាក់ឱ្យប្រើប្រាស់កម្មវិធី AI ថ្មីមួយប្រភេទ ដែលមានសមត្ថភាពខ្លាំងជាងកម្មវិធី DeepSeek ទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។ កម្មវិធីដំណើរការដោយបច្ចេវិទ្យាបញ្ញាសិប្បនិម្មិតថ្មីនេះមានឈ្មោះថា Hunyuan Turbo S ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។

បើតាមតំណាងរបស់ក្រុមហ៊ុន Tencent បានអះអាងថា កម្មវិធី Hunyuan Turbo S មានសមត្ថភាពអាចឆ្លើយតបទៅនឹងប្រភេទសំនួរទាក់ទងនឹងគណិតវិទ្យា ចំណេះដឹងទូទៅ និងសំនួរបែបស្វែងរកហេតុផលបានឆាប់រហ័សជាងកម្មវិធី DeepSeek ទៅទៀត ពោលគឺត្រូវពេលវេលាត្រឹមតែ ១វិនាទីប៉ុណ្ណោះ។ គួររម្លឹកជូនថា វត្តមានរបស់កម្មវិធី DeepSeek បានធ្វើឱ្យវិស័យបច្ចេកវិទ្យានៅលើពិភពលោកមានភាពរង្គោះរង្គើយ៉ាងខ្លាំងម្តងហើយកាលពីប៉ុន្មានសប្តាហ៍មុន ខណៈពេលនេះចិនបានបង្ហាញនូវកម្មវិធី Hunyuan Turbo S មួយបន្ថែមទៀត ដែលធ្វើឱ្យចិនកាន់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការគ្រប់គ្រងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅលើពិភពលោកទាំងមូល៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






