Pheakdey
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥។ តួលេខអ្នកស្លាប់ទាំង ៣៦នាក់គឺត្រូវបានគេរាប់ចាប់តាំងពីចុងសប្តាហ៍មកម្លេះ ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះក៏បានបណ្តាលឱ្យពលរដ្ឋអាមេរិកចំនួន ៣២នាក់ត្រូវរងរបួស និងប្រមាណជា ៣៤០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ សូមបញ្ជាក់ជូនថា តំបន់នៅភាគខាងត្បូងសហរដ្ឋអាមេរិកដែលកំពុងរងការវាយប្រហារដោយព្យុះនោះគឺមានរដ្ឋចំនួន ៦ ដូចជា រដ្ឋ Florida, រដ្ឋ Louisiana, រដ្ឋ California, រដ្ឋ Texas, រដ្ឋ Alaska,

    March 17, 2025
  • អន្តរជាតិ

    អាមេរិក៖ តុលាការអាមេរិកបានបង្គាប់ឱ្យក្រុមហ៊ុនលក់កាហ្វេ Starbucks បង់ប្រាក់សងជំងឺចិត្តចំនួន ៥០លានដុល្លារទៅកាន់អ្នកដឹកជញ្ជូនម្នាក់ ដែលបានរលាកកាហ្វេក្តៅយ៉ាងធ្ងន់ធ្ងររហូតក្លាយជាមនុស្សពិការ ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី​១៤ ខែមីនា។​ គួរកត់សម្គាល់ថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១៨ ហើយជាច្រើន​ឆ្នាំកន្លងមកនេះអាជ្ញាធរអាមេរិកក៏បានដោះស្រាយករណីនេះទៅតាមច្បាប់ជាបន្តបន្ទាប់ដែរ ខណៈសេចក្តីសម្រេចផ្លូវការចុងក្រោយទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើនេះបានបន្តថា បុរសជាជនរងគ្រោះមានឈ្មោះ Michael Garcia ធ្លាប់មានការងារជាអ្នកដឹកជញ្ជូនអាហារនិងភេសជ្ជៈឱ្យហាងកាហ្វេ Starbucks មួយកន្លែង ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងថ្ងៃកើតហេតុ លោក​ Michael Garcia បានទៅបញ្ជាទិញកាហ្វេចំនួន ៣កែវ ដើម្បីដឹកជញ្ជូនឱ្យអតិថិជនជាធម្មតា ដោយនៅក្នុងនោះមានកាហ្វេទឹកកកចំនួន ២កែវ និងកាហ្វេក្តៅចំនួន ១កែ​វផងដែរ។

    March 15, 2025
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ធ្នឹមបេតុងនៃស្ពានមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី១៥ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានធ្វើឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គួរបញ្ជាក់ជូនថា ស្ពានដែលជាកន្លែងកើតហេតុខាងលើនេះគឺជាស្ពានដែលត្រូវបានគេសាងសង់ឡើងជាផ្លូវល្បឿនលឿនមានកម្ពស់ជាច្រើនម៉ែត្រ​ និងកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងរងរបួសក្នុងហេតុការណ៍នេះគឺសុទ្ធជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់ផ្លូវខាងលើ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបង្ហាញអំពីអត្ថសញ្ញាណរបស់ជនរងគ្រោះទាំងអស់នោះនៅឡើយទេ៕ អត្ថបទ៖​ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    March 15, 2025
  • អន្តរជាតិ

    អាមេរិក៖ សាកលវិទ្យាល័យ Johns Hopkins គ្រោងនឹងកាត់បន្ថយបុគ្គលិជាង ២,០០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ គួរបញ្ជាក់ជូនថា សាកលវិទ្យាល័យ Johns Hopkins គឺជាសាកលវិទ្យាល័យផ្តោតលើការស្រាវជ្រាវដ៏ធំមួយនៅអាមេរិក ហើយសាកលវិទ្យាល័យមួយនេះត្រូវធ្វើការងារជាមួយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងបណ្តាប្រទេសចំនួន ៤៤ផ្សេងទៀតផងដែរ។ នាពេលកន្លងមក សាកលវិទ្យាល័យ Johns Hopkins អាចដំណើរការទៅបានដោយពឹងផ្អែកលើជំនួយរបស់រដ្ឋាភិបាលអាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណជា ៨០០លានដុល្លារ។ យ៉ាងណាក្តី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកគម្រោងផ្តល់ជំនួយជាច្រើន

    March 14, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានរងរបួសនៅក្នុងហេតុការណ៍ឆេះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ យន្តហោះដែលបានជួបគ្រោះថ្នាក់ដ៏ក​ម្រនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មានទិសដៅធ្វើដំណើរចេញពីទីក្រុង Colorado Springs ឆ្ពោះទៅកាន់ទីក្រុង Dallas សហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងជើងហោះហើរលេខ American Airlines Flight 1006 យន្ដហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 នេះ មានផ្ទុកមនុស្សសរុបចំនួន ១៧៨នាក់ ដោយនៅក្នុងនោះ មានអ្នកដំណើរចំនួន ១៧២នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា ភ្លាមៗក្រោយមានភ្លើងឆេះយន្តហោះបានសម្រេចធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះ Denver

    March 14, 2025
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងការឡោមព័ទ្ធររថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា។ ប្រតិបត្តិការណ៍ឡោមព័ទ្ធរថភ្លើងខាងលើនេះបានរៀបចំឡើងដោយក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយក្រុមជ្រុលនិយមនេះក៏បានបើកការបាញ់ប្រហារយ៉ាងខ្លាំងមកកាន់ក្រុមទាហាន ដែលព្យាយាមចូលទៅរំដោះក្រុមចំណាប់ខ្មាំងផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានជនរងគ្រោះចំនួន ២១នាក់ពលរដ្ឋស៊ីវិល ពោលពួកគេគឺជាក្រុមអ្នកដំណើរដែលត្រូវក្រុមខ្មាន់កាំភ្លើងចាប់ជាចំណាប់ខ្មាំង ខណៈ ៤នាក់ផ្សេងទៀតគឺជាក្រុមទាហាន និងបុគ្គលិកបម្រើការងារនៅក្នុងស្ថានីយរថភ្លើង។ គួររម្លឹកជូនថា នៅក្នុងរថភ្លើងដែលក្រុមខ្មាន់កាំភ្លើងបានធ្វើការឡោមព័ទ្ធតាំងតែថ្ងៃម្សិលមិញនោះមានផ្ទុកអ្នកដំណើរចំនួន ៤៥០នាក់ ហើយគិតត្រឹមពេលនេះទាហានប៉ាគីស្ថានបានជួយសង្គ្រោះចំណាប់ខ្មាំងបានជាង ៣៤០នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍    

    March 13, 2025
  • អន្តរជាតិ

    អាមេរិក៖ នាយកដ្ឋានអប់រំអាមេរិកនឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនជិត ៥០% ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១២ ខែមីនា។ ការសម្រេចកាត់បុគ្គលិកក្នុងចំនួនដ៏ច្រើនេះត្រូវបានធ្វើឡើងដោយផ្អែកតាមគោលការណ៍ថ្មីរបស់លោក ដូណាល់ ត្រាំ ពោលគឺការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាលអាមេរិក។ គួរកត់សម្គាល់ថា នៅក្នុងនាយកដ្ឋានអប់រំអាមេរិកមានបុគ្គលិកសរុបចំនួន ៤,១៣៣នាក់ ហើយបុគ្គលិកស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនោះគឺមានចំនួន ១៩៥០នាក់ ដែលមានន័យថា ក្រោយកាត់បន្ថយបុគ្គលិករួចគឺនាយកដ្ឋានមួយនេះត្រូវនៅសល់បុគ្គលិកបម្រើការងារចំនួនត្រឹមតែ ២,១៨៣នាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមបុគ្គលិកចំនួន ១៩៥០នាក់ ដែលត្រូវកាត់ចោលនោះ គឺគិតត្រឹមពេលនេះមានបុគ្គលិកប្រមាណជា ៦០០នាក់បានយល់ព្រមទទួលប្រាក់សំណងដើម្បីបញ្ចប់ការងាររបស់ពួកគេហើយ ខណៈក្រុមបុគ្គលិកដែលសល់ជាង ១,០០០នាក់ទៀត គ្រោងនឹងធ្វើការតវ៉ាដើម្បីទាមទារលក្ខខណ្ឌផ្សេងៗទៀត។ សូមបញ្ជាក់ជូនផងដែរថា

    March 12, 2025
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ ប្រទេសអ៊ុយក្រែនបានយល់ព្រមអនុវត្តបទឈប់បាញ់ទៅតាមសំណើរបស់សហរដ្ឋអាមេរិកហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១២ ខែមីនា។ ការឆ្លើយតបយ៉ាងវិជ្ជមានពីសំណាក់អ៊ុយក្រែននេះ ក៏បានធ្វើឱ្យសហរដ្ឋអាមេរិកសម្រេចលើកលែងគម្រោងផ្តាច់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយដែរ ខណៈពិភពលោកបានមើលឃើញថា នេះគឺជាលទ្ធផលវិជ្ជមានមួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការជួយសម្របសម្រួលឱ្យមានការបិទបញ្ចប់សង្គ្រាមទាំងស្រុង។ ប្រភពខាងលើបានបន្តថា  បទឈប់បាញ់នេះនឹងមានរយៈពេល ៣០ថ្ងៃ ហើយត្រូវអនុវត្តចាប់ពីថ្ងៃតទៅ ហើយវាក៏ជាបទឈប់បាញ់គួរឱ្យកត់សម្គាល់ជាលើកដំបូងផងដែរ បើគិតចាប់តាំងភ្លើងសង្រ្គាមបានកើតឡើងអស់រយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ។ សូមបញ្ជាក់ជូនថា  ទន្ទឹមនឹងការអនុវត្តបទឈប់បទបាញ់នេះ អ៊ុយក្រែនក៏បានយល់ព្រមចូលតុចរចារជាមួយរស្ស៊ីផងដែរ ដោយកិច្ចចរចារនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។​ យ៉ាងណាក្តី លទ្ធផលនៃកិច្ចចរចាររវាងភាគីអ៊ុយក្រែនជាមួយនឹងរុស្ស៊ីនឹងមានចំណុចវិជ្ជមានយ៉ាងណានោះ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    March 12, 2025
  • អន្តរជាតិ

    អាមេរិក៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានបង្ខំចិត្តហោះត្រលប់ទៅកាន់ព្រលានយន្តវិញជាបន្ទាន់ក្រោយចេញដំណើរបានជាង ១០ម៉ោង ដោយសារតែបង្គន់នៅលើយន្តហោះជាច្រើនស្ទះមិនអាចប្រើប្រាស់បាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Hindustan Times នៅក្នុងថ្ងៃទី១០ ខែមីនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីទីក្រុង Chicago សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Delhi នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះម៉ាក Boeing 777-337 ដែលមានផ្ទុកអ្នកដំណើរសរុបជាង ៣៤០នាក់ និងមានបង្គន់សម្រាប់ប្រើប្រាស់សរុបចំនួន ១២កន្លែង។ ក្រោមពេលធ្វើដំណើរបានរយៈពេលជាង ១០ម៉ោង ស្រាប់តែយន្តហោះបានលោតសញ្ញាព្រមានដ៏កម្រមួយដែលបញ្ជាក់ថា បង្គន់ចំនួន ៨ កំពុងតែស្ទះ មិនអាចប្រើប្រាស់បាននោះទេ ខណៈយន្តហោះត្រូវបន្តធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយទៀត។ ស្ថិតនៅចំពោះមុខស្ថានភាពបន្ទាន់នេះ

    March 11, 2025
  • អន្តរជាតិ

    អាមេរិក៖ ទីផ្សារភាគហ៊ុននៅអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក ពោលគឺក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៤លានលានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១១ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្នុងទំហំទឹកប្រាក់ដ៏មហាសាលនេះគឺដោយសារតែគោលនយោបាយពន្ធគយថ្មីរបស់អាជ្ញាធរអាមេរិកហាក់គ្មានភាពច្បាស់លាស់ និងអាចប្រែប្រួសបានយ៉ាងលឿនបំផុតទៅតាមការសម្រេចរបស់លោកប្រធានាធិបតីអាមេរិកតែមួយភ្លែតប៉ុណ្ណោះ។ ភាពមិនច្បាស់លាស់នៃការអនុវត្តច្បាប់ដំឡើងពន្ធគយនេះបានធ្វើឱ្យក្រុមអ្នកវិនិយោគជាច្រើនពិបាកសម្រេចចិត្តក្នុងការធ្វើសកម្មភាពអាជីវកម្មផ្សេងៗ ខណៈក្រុមអ្នកវិនិយោគខ្លះបានសម្រេចលក់ភាគហ៊ុនរបស់ពួកគេជាបន្តបន្ទាប់។ ក្រុមហ៊ុនធំៗដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុននោះមានដូចជា៖ -ក្រុមហ៊ុន Apple ធ្លាក់ចុះ ៥% -ក្រុមហ៊ុន Nvidia ធ្លាក់ចុះ ៥% -ក្រុមហ៊ុន Tesla ធ្លាក់ចុះ ១៥% -និងក្រុមហ៊ុនជាច្រើនផ្សេងទៀតសុទ្ធតែត្រូវប្រឈមនឹងធ្លាក់ចុះក្នុងកម្រិតតិចជាង ៥%៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 11, 2025