អន្តរជាតិ

មនុស្ស ៣៦នាក់បានបាង់បង់ជីវិត និងរាប់សែននាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់ ដោយសារខ្យល់ព្យុះនៅភាគត្បូងអាមេរិក

BY
Pheakdey
March 17, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥។ តួលេខអ្នកស្លាប់ទាំង ៣៦នាក់គឺត្រូវបានគេរាប់ចាប់តាំងពីចុងសប្តាហ៍មកម្លេះ ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះក៏បានបណ្តាលឱ្យពលរដ្ឋអាមេរិកចំនួន ៣២នាក់ត្រូវរងរបួស និងប្រមាណជា ៣៤០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ សូមបញ្ជាក់ជូនថា តំបន់នៅភាគខាងត្បូងសហរដ្ឋអាមេរិកដែលកំពុងរងការវាយប្រហារដោយព្យុះនោះគឺមានរដ្ឋចំនួន ៦ ដូចជា រដ្ឋ Florida, រដ្ឋ Louisiana, រដ្ឋ California, រដ្ឋ Texas, រដ្ឋ Alaska, និង រដ្ឋ Washington៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: