អន្តរជាតិ

កម្មករ ៥នាក់បាត់បង់ជីវិត, ២៧នាក់រងរបួស ក្នុងហេតុការណ៍បាក់ធ្នឹមបេតុងនៃស្ពានមួយកន្លែងនៅក្រុងបាងកក

BY
Pheakdey
March 15, 2025

ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ធ្នឹមបេតុងនៃស្ពានមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី១៥ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានធ្វើឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

គួរបញ្ជាក់ជូនថា ស្ពានដែលជាកន្លែងកើតហេតុខាងលើនេះគឺជាស្ពានដែលត្រូវបានគេសាងសង់ឡើងជាផ្លូវល្បឿនលឿនមានកម្ពស់ជាច្រើនម៉ែត្រ​ និងកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងរងរបួសក្នុងហេតុការណ៍នេះគឺសុទ្ធជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់ផ្លូវខាងលើ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបង្ហាញអំពីអត្ថសញ្ញាណរបស់ជនរងគ្រោះទាំងអស់នោះនៅឡើយទេ៕

អត្ថបទ៖​ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: