អ៊ុយក្រែនយល់ព្រមអនុវត្តបទឈប់បាញ់ ៣០ថ្ងៃ ខណៈអាមេរិកសម្រេចផ្តល់ជំនួយឡើងវិញ
- BY
- Pheakdey
- March 12, 2025
អារ៉ាប៊ីសាអូឌីត៖ ប្រទេសអ៊ុយក្រែនបានយល់ព្រមអនុវត្តបទឈប់បាញ់ទៅតាមសំណើរបស់សហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១២ ខែមីនា។ ការឆ្លើយតបយ៉ាងវិជ្ជមានពីសំណាក់អ៊ុយក្រែននេះ ក៏បានធ្វើឱ្យសហរដ្ឋអាមេរិកសម្រេចលើកលែងគម្រោងផ្តាច់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយដែរ ខណៈពិភពលោកបានមើលឃើញថា នេះគឺជាលទ្ធផលវិជ្ជមានមួយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការជួយសម្របសម្រួលឱ្យមានការបិទបញ្ចប់សង្គ្រាមទាំងស្រុង។
ប្រភពខាងលើបានបន្តថា បទឈប់បាញ់នេះនឹងមានរយៈពេល ៣០ថ្ងៃ ហើយត្រូវអនុវត្តចាប់ពីថ្ងៃតទៅ ហើយវាក៏ជាបទឈប់បាញ់គួរឱ្យកត់សម្គាល់ជាលើកដំបូងផងដែរ បើគិតចាប់តាំងភ្លើងសង្រ្គាមបានកើតឡើងអស់រយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ។ សូមបញ្ជាក់ជូនថា ទន្ទឹមនឹងការអនុវត្តបទឈប់បទបាញ់នេះ អ៊ុយក្រែនក៏បានយល់ព្រមចូលតុចរចារជាមួយរស្ស៊ីផងដែរ ដោយកិច្ចចរចារនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាក្តី លទ្ធផលនៃកិច្ចចរចាររវាងភាគីអ៊ុយក្រែនជាមួយនឹងរុស្ស៊ីនឹងមានចំណុចវិជ្ជមានយ៉ាងណានោះ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: