អន្តរជាតិ

នាយកដ្ឋានអប់រំអាមេរិក នឹងកាត់បន្ថយបុគ្គលិកជិត ៥០% ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ

BY
Pheakdey
March 12, 2025

អាមេរិក៖ នាយកដ្ឋានអប់រំអាមេរិកនឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនជិត ៥០% ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១២ ខែមីនា។ ការសម្រេចកាត់បុគ្គលិកក្នុងចំនួនដ៏ច្រើនេះត្រូវបានធ្វើឡើងដោយផ្អែកតាមគោលការណ៍ថ្មីរបស់លោក ដូណាល់ ត្រាំ ពោលគឺការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាលអាមេរិក។

គួរកត់សម្គាល់ថា នៅក្នុងនាយកដ្ឋានអប់រំអាមេរិកមានបុគ្គលិកសរុបចំនួន ៤,១៣៣នាក់ ហើយបុគ្គលិកស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនោះគឺមានចំនួន ១៩៥០នាក់ ដែលមានន័យថា ក្រោយកាត់បន្ថយបុគ្គលិករួចគឺនាយកដ្ឋានមួយនេះត្រូវនៅសល់បុគ្គលិកបម្រើការងារចំនួនត្រឹមតែ ២,១៨៣នាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមបុគ្គលិកចំនួន ១៩៥០នាក់ ដែលត្រូវកាត់ចោលនោះ គឺគិតត្រឹមពេលនេះមានបុគ្គលិកប្រមាណជា ៦០០នាក់បានយល់ព្រមទទួលប្រាក់សំណងដើម្បីបញ្ចប់ការងាររបស់ពួកគេហើយ ខណៈក្រុមបុគ្គលិកដែលសល់ជាង ១,០០០នាក់ទៀត គ្រោងនឹងធ្វើការតវ៉ាដើម្បីទាមទារលក្ខខណ្ឌផ្សេងៗទៀត។ សូមបញ្ជាក់ជូនផងដែរថា ក្រុមបុគ្គលិកដែលយល់ព្រមចូលនិវត្តន៍មុនពេលកំណត់នឹងទទួលបានប្រាក់សំណងចំនួន ២៥,០០០ដុល្លារពីរដ្ឋាភិបាលអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: