អាមេរិក គ្រោងដកហូតសិទ្ធស្នាក់នៅស្របច្បាប់ជាបណ្តោះអាសន្ន ពីពលរដ្ឋចំណាកស្រុកជាងកន្លះលាននាក់
- BY
- Pheakdey
- March 22, 2025
អាមេរិក៖ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងដកហូតសិទ្ធរស់នៅស្របច្បាប់ជាបណ្តោះអាសន្នពីជនសំណាកស្រុកជាងកន្លះលាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២២ ខែមីនា។ តាមគម្រោងគឺច្បាប់ដែលអនុញ្ញាតឱ្យអាជ្ញាធរអាមេរិកអាចអនុវត្តវិធានការខាងលើនេះបាននឹងត្រូវចូលជាធរមាននៅក្នុងថ្ងៃទី២៥ ខែមីនានេះហើយ។
គួររម្លឹកជូនថា ពលរដ្ឋចំណាកស្រុកទាំងនេះទទួលសិទ្ធស្របច្បាប់ទៅស្នាក់នៅជាបណ្តោះអាសន្នក្នុងទឹកដីអាមេរិកក្រោមគោលនយោបាយមនុស្សធម៌មួយ ដែលត្រូវបានអនុវត្តក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន ដោយពួកគេមានចំនួនសរុប ៥៣២,០០០នាក់។ យ៉ាងណាក្តី រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចលុបចោលកម្មវិធីមនុស្សធម៌នោះហើយ ដែលមានន័យថា ក្រុមពលរដ្ឋចំណាកស្រុកទាំងអស់នេះនឹងត្រូវក្លាយជាជនភៀសខ្លួនខុសច្បាប់នៅលើទឹកដីអាមេរិក ពោលគឺត្រូវប្រឈមនឹងការចាប់បញ្ជូនមកប្រទេសកំណើតវិញតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: