ផ្ទុះភ្នំភ្លើងដ៏ធំមួយនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមានអ្នករបួសនិងជម្លៀសមួយចំនួន ខណៈជើងហោះហើរជាច្រើនត្រូវលុបចោលជាបន្ទាន់
- BY
- Pheakdey
- March 21, 2025
ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Lewotobi Laki-laki ដែលជាភ្នំភ្លើងដ៏ធំមួយមានទីតាំងស្ថិតនៅក្នុងខេត្ត Tenggara ភាកខាងកើត នៃប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើងយ៉ាងខ្លាំង និងកំពុងបង្កឱ្យបញ្ហាជាច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែមីនា។ ឥទ្ធិពលនៃការផ្ទុះភ្នំភ្លើងបានបង្កឱ្យមានផ្សែងពុលហោះឡើងទៅកាន់បរិកាយក្នុងកម្ពស់ប្រមាណជា ៨គឺឡូម៉ែត្រ និងបង្កឱ្យមានផេះលាយឡំជាមួយកម្ចេចភ្លើងជាច្រើនសាយភាយទៅកាន់តំបន់ដែលមានប្រជាពលរដ្ឋកំពុងរស់នៅផងដែរ។
នៅចំពោះមុខហេតុការណ៍បន្ទាន់នេះ អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចទាញសញ្ញាគ្រោះថ្នាក់កម្រិតខ្ពស់មួយ ដើម្បីឱ្យពលរដ្ឋជាច្រើននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ ឬក៏ត្រៀមការពារខ្លួនឱ្យបានខ្ពស់ផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះបន្ទុះភ្នំភ្លើងបានធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីម្នាក់បានរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលរូបគាត់កំពុងព្យាយាមរត់ចេញពីផ្ទះទៅកាន់កន្លែងមានសុវត្ថិភាព ខណៈជើងហោះហើរទៅកាន់កោះបាលី ដែលជាតំបន់រដ្ឋមរណីយដ្ឋានដ៏ល្បីនៅលើពិភពលោក ជាច្រើនជើងត្រូវបានលុបចោលជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពក្នុងការហោះហើរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: