អន្តរជាតិ

កូរ៉េខាងត្បូងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សៀវភៅ AI នៅតាមសាលាបឋមសិក្សាបាន ៣០%

BY
Pheakdey
March 20, 2025

កូរ៉េខាងត្បូង៖ របាយការណ៍មួយរបស់រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា គិតត្រឹមពេលនេះក្រសួងអប់រំបានសម្រេចដាក់ឱ្យប្រើប្រាស់សៀវភៅ AI នៅតាមសាលាបឋមសិក្សាបានជិត ៣០%ហើយ នៅក្នុងចំណោមសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស។ សាលារៀនដែលកំពុងប្រើប្រាស់សៀវភៅ AI ទាំងនោះ គឺមានចំនួន ១,៨៤៣កន្លែង ខណៈសាលាបឋមសិក្សាទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺមានចំនួន ៦,៣៣៩កន្លែង។

ប្រភពខាងលើបានបន្តថា សៀវភៅ AI​​ ដែលជាប្រភេទសៀវភៅដ៏ទំនើបនិងឆ្លាតវ័យបំផុតដែលកូរ៉េខាងត្បូងបានរៀបឡើងនោះ គឺមានចំនួន ២មុខវិជ្ជា ដោយមុខវិជ្ជាទី ១ គឺភាសាអង់គ្លេស និងមុខវិជ្ជាទី ២ គឺគណិតវិទ្យា។ សៀវភៅ AI​​ សម្រាប់សិក្សាលើមុខវិជ្ជាភាសាអង់គ្លេស និងមុខវិជ្ជាគណិតនេះទៀតសោធ គឺ ត្រូវបានដាក់ឱ្យបើប្រាស់សម្រាប់តែថ្នាក់ទី ៣ និងទី ៤ប៉ុណ្ណោះ ខណៈមុខវិជ្ជាផ្សេងទៀតត្រូវរៀនតាមសៀវភៅពុម្ភជាធម្មតាដដែល។ យ៉ាងណាក្តី ក្រសួងអប់រំកូរ៉េខាងត្បូងបានបង្ហាញគម្រោងថា នឹងរៀបចំសៀវភៅ AI​​  ឱ្យបានច្រើនមុខវិជ្ជាបន្ថែមទៀត​ និងដាក់ឱ្យប្រើប្រាស់នៅតាមកម្រិតសិក្សាជាច្រើនទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: