អន្តរជាតិ

ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ខណៈអ្នកបើកបរមួយរូបបានបាត់បង់ជីវិត ក្នុងប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

BY
Pheakdey
March 26, 2025

កូរ៉េខាងត្បូង៖ ឧទ្ធម្ភាគចក្រដែលអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះព្រៃមួយគ្រឿងបានធ្លាក់ និងបានបណ្តាលឱ្យអ្នកបើកបរម្នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Korea Herald នៅក្នុងថ្ងៃពុធ ទី២៦ ខែមីនា។ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានកើតឡើងនៅក្នុងតំបន់ Uiseong នៃខេត្ត Gyeongsang ដែលស្ថិតនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះ គឺជាឧទ្ធម្ភាគចក្រម៉ូដែល S-76 ដែលអាជ្ញាធរកូរ៉េតែងប្រើប្រាស់ក្នុងពេលមានអាសន្នឬហេតុការណ៍បន្ទាន់ណាមួយ តែយ៉ាងណាក្តីអត្តសញ្ញាណរបស់អ្នកបើកបរឧទ្ធម្ភាគចក្រដែលបានស្លាប់បាត់បង់ជីវិតនោះគឺនៅមិនទាន់មានការបង្ហាញជាសាធារណៈនៅឡើយទេ។ សូមបញ្ជាក់ជូនថា នៅតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងបានកើតមានបញ្ហាភ្លើងឆេះព្រៃរយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ ខណៈគិតត្រឹមពេលនេះអគ្គីភ័យហាក់នៅមិនទាន់ថយចុះឥទ្ធិពលនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Korea Herald

Share This Post: