ម៉ាឡេស៊ីសម្រេចជម្លៀសពលរដ្ឋជាង ១០,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាជំនន់ទឹកភ្លៀង
- BY
- Pheakdey
- March 21, 2025
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចធ្វើការជម្លៀសពលរដ្ឋជាង ១០,០០០នាក់ជាបន្ទាន់ដោយសារតែបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែមីនា។ ទីតាំងដែលកំពុងតែរងនូវការវាយប្រហារដោយទឹកជំនន់ពេលនេះ គឺស្ថិតនៅក្នុងរដ្ឋ Johor ភាគខាងត្បូង នៃប្រទេសម៉ាឡេស៊ី។
យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានជនរងគ្រោះធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈពលរដ្ឋដែលបានធ្វើការជម្លៀសខ្លួនទាំងអស់គឺកំពុងស្នាក់ជាបណ្តោះអាសន្នក្នុងជំរំជនភៀសខ្លួនចំនួន ៥កន្លែងផ្សេងគ្នា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា គ្រោះថ្នាក់ដែលអាចបង្កឡើងដោយជំនន់ទឹកភ្លៀងខាងលើអាចបន្តកើតឡើងច្រើនជាងនេះ ដ្បិតការព្យាការណ៍បានបង្ហាញថា នឹងត្រូវមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: