អន្តរជាតិ

ជប៉ុនបញ្ជូនក្រុមអ្នកជំនាញទៅកាន់មីយ៉ាន់ម៉ា ដើម្បីវាយតម្លៃពីទំហំនៃការខូតខាត

BY
Pheakdey
March 31, 2025

ជប៉ុន៖ ប្រទេសជប៉ុនបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយធ្វើការវាយតម្លៃពីទំហំនៃការខូចខាត ក្រោយប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះពីការរញ្ជួយដីក្នុងកម្រិតធ្ងន់ធ្ងរបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Japan News នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ ក្រៅតែពីជួយវាយតម្លៃលើទំហំនៃការខូតខាតហើយ ក្រុមអ្នកជំនាញទាំងនេះក៏នឹងវាយតម្លៃអំពីជំនួយផ្សេងៗបន្ថែមទៀត ដែលរដ្ឋាភិបាលជប៉ុនគួរផ្តល់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

សូមបញ្ជាក់ជូនថា ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន ២ដងកាលពីថ្ងៃសុក្រកន្លងទៅ ដោយគ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,៧រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី ២ បានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ហើយបន្ទាប់មកក៏មានគ្រោះរញ្ជួយដីកម្រិតស្រាលជាច្រើនដងកើតឡើងបន្ថែមទៀតផងដែរ។ គិតត្រឹមពេលនេះ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅមីយ៉ាន់ម៉ាមានចំនួនប្រមាណជា ១,៧០០នាក់ អ្នករងរបួសមានចំនួន ៣,៤០០នាក់ និងមនុស្សកំពុងបាត់ខ្លួនមានចំនួន ៣០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Japan News

Share This Post: