ឥណ្ឌាសុខចិត្តកាត់បន្ថយពន្ធនាំចូលពីអាមេរិកក្នុងទំហំទឹកប្រាក់ ២៣ពាន់លានដុល្លារ ដើម្បីការពារទំនិញរបស់ខ្លួនត្រូវនាំចូលទៅអាមេរិកវិញមានតម្លៃសរុប ៦៦ពាន់លានដុល្លារ
- BY
- Pheakdey
- March 26, 2025
ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាគ្រោងនឹងកាត់បន្ថយពន្ធនាំចូលពីអាមេរិក ដែលមានទំហំជាទឹកប្រាក់ចំនួន ២៣ពាន់លានដុល្លារ ជាថ្នូរនឹងការការពារទំនិញខ្លួនដែលត្រូវនាំចូលទៅអាមេរិកវិញមានតម្លៃសរុបជាប្រាក់ចំនួន ៦៦ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៦ ខែមីនា។ យន្តការខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលត្រូវបានរៀបចំឡើងជាផ្លូវការរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺកិច្ចព្រមព្រៀងខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២ ខែមេសានេះតទៅ រហូតដល់មានការចរចារជាថ្មីម្តងទៀតរវាងភាគីទាំងសងខាង។ សូមបញ្ជាក់ជូនថា ការកាត់បន្ថយតម្លៃពន្ធពីសំណាក់រដ្ឋាភិបាលនៃប្រទេសឥណ្ឌានៅពេលនេះ គឺស្មើនឹងការកាត់បន្ថយតម្លៃពន្ធចំនួន ៥៥% នៃតម្លៃពន្ធសរុប ដែលសហរដ្ឋអាមេរិកត្រូវបង់លើគ្រប់មុខទំនិញនាំចូលទៅលក់នៅក្នុងប្រទេសឥណ្ឌា ហើយវាក៏ជាកាត់បន្ថយអត្រាពន្ធក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






