ក្រុមហ៊ុនធានារ៉ាប់រងថៃ ប្រឈមនឹងការបង់ប្រាក់ជិត ៣០លានដុល្លារ ជុំវិញករណីដួលរលំអគារកម្ពស់ ៣៤ជាន់ក្នុងពេលរញ្ជួយដី
- BY
- Pheakdey
- March 31, 2025
ថៃ៖ ក្រុមហ៊ុនធានារ៉ាប់រងថៃប្រឈមនឹងការបង់ប្រាក់សងជំងឺចិត្តជិត ៣០លានដុល្លារ ក្រោយមានអគារមួយកន្លែង បានដួលរលំក្នុងការហេតុការណ៍រញ្ជួយដីកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ អគារដែលបានដួលរលំទាំងស្រុងនោះ គឺជាគម្រោងអគារការិយាល័យអគ្គសវនករថៃ មានកម្ពស់ ៣៤ជាន់ និងត្រូវបានសាងសង់រួចរាល់ ៣០% ហើយ។

ប្រភពខាងលើបានបន្តថា ការសាងសង់អគារដ៏ធំមួយនេះគឺស្ថិតនៅក្រោមគម្រោងធានារ៉ាប់រងហានិភ័យគ្រប់បែបយ៉ាង (Construction All Risks) ពីសំណាក់ក្រុមហ៊ុនធំៗចំនួន ៤របស់ថៃ ដោយក្នុងនោះគឺក្រុមហ៊ុន Dhipaya Insurance មានចំណែក ៤០% ក្រុមហ៊ុន Bangkok Insurance មានចំណែក ២៥% ក្រុមហ៊ុន Southeast Insurance មានចំណែក ២៥% និងក្រុមហ៊ុន Viriyah Insurance មានចំណែក ១០% ខណៈតម្លៃនៃការធានារ៉ាប់រងវិញគឺមានទំហំជាទឹកប្រាក់ចំនួន ២,២៤ពាន់លានបាត (ជាង ៦៦លានដុល្លារ)។ យោងទៅតាមច្បាប់គឺក្រុមហ៊ុនទាំង ៤ខាងលើនេះនឹងត្រូវផ្តល់ប្រាក់សំណងចំនួន ១ពាន់លានបាត (២៩,៤លានដុល្លារ) ចំពោះការខូតខាតអគារ ដែលទើបបានបញ្ចប់ការសាងសង់ត្រឹម ៣០%មួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






