អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង កើនឡើងដល់ ២៨នាក់ ខណៈជាង ៣០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
March 28, 2025

កូរ៉េខាងត្បូង៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ចំនួន ២៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែមីនា។ ចំពោះជនរងគ្រោះដោយប្រយោលវិញគឺមានចំនួនប្រមាណជា ៣០,០០០នាក់ ដែលពួកគេត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់និងកំពុងស្នាក់នៅជុំគ្នាក្នុងជំរំមានសុវត្ថិភាពមួយ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃក្នុងទំហំផ្ទៃដីប្រហែលជា ៤៥,០០០ហិកតាហើយ ខណៈឥទ្ធិពលរបស់អគ្គីភ័យហាក់នៅមិនទាន់ថយចុះនៅឡើយទេ។ គួររម្លឹកជូនថា តំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងរយៈពេលជាង ១សប្តាហ៍មកហើយ ខណៈហេតុការណ៍នេះត្រូវបានអាជ្ញាធរកូរ៉េចាត់ទុកថា ជាបញ្ហាភ្លើងព្រៃដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលប្រទេសកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះនោះទេ បើគិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ៕

 អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: