ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខថ្នាក់ជាតិមួយសប្តាហ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជាង ១,៧០០នាក់ក្នុងហេតុការណ៍រញ្ជួយដី

    BY Pheakdey March 31, 2025
    មីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខថ្នាក់ជាតិមួយសប្តាហ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជាង ១,៧០០នាក់ក្នុងហេតុការណ៍រញ្ជួយដី

    មីយ៉ាន់ម៉ា៖ របបយោធាដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិមួយសប្តាហ៍ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយសារហេតុការណ៍រញ្ជួដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ គិតត្រឹមពេលនេះចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបានកើនឡើងរហូតដល់ជាង ១,៧០០នាក់ហើយ ខណៈតួលេខនេះអាចនឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។

    តួលេខអ្នកស្លាប់អាចបន្តកើនឡើងខ្ពស់គឺដោយហេតុការណ៍ថា គិតត្រឹមពេលនេះក៏មានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ៣០០ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនបានរំពឹងខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ។ សូមបញ្ជាក់ជូនថា ហេតុការណ៍រញ្ជួយដ៏គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១,៧លាននាក់៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: