អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ ១,៦៤៤នាក់ ខណៈ ១៣៩នាក់កំពុងបាត់ខ្លួន

BY
Pheakdey
March 30, 2025

មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ១,៦៤៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែមីនា។ ទន្ទឹមគ្នានេះអាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងពលរដ្ឋចំនួន ១៣៩នាក់ផ្សេងទៀត ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែក។

ដោយឡែកចំពោះតួលេខពលរដ្ឋរងរបួសវិញគឺមានចំនួនប្រមាណជា ៣,៤០០នាក់ ដោយនៅក្នុងនោះក៏មានអ្នករងរបួសធ្ងន់ធ្ងរជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីថ្ងៃសុក្រមកប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី ១ បានកើតឡើងក្នុងកម្រិត ៧,៧រ៉ិចទ័រ និងគ្រោះរញ្ជួយដីទី ២ បានកើតឡើងក្នុងកម្រិត ៦,៧រ៉ិចទ័រ ខណៈហេតុការណ៍ទាំង ២នេះបានធ្វើឱ្យអគារជាច្រើនត្រូវដួលរលំ និងបាកសង្កត់មកលើហ្វូងមនុស្ស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: