អន្តរជាតិ

ពលរដ្ឋអាមេរិករាប់ពាន់នាក់នាំគ្នាចុះធ្វើបាតុកម្ម ប្រឆាំងនឹងនយោបាយរបស់លោក ដូណាល់ ត្រាំ

BY
Pheakdey
April 6, 2025

អាមេរិក៖ ពលរដ្ឋអាមេរិករាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកមហាសេដ្ឋី​ អេឡុន ម៉ាសក៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៦​ ខែមេសា។ បាតុកម្មត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមានអ្នកចូលរួមប្រមាណជា ១,២០០នាក់ ខណៈនៅតាមបណ្តារដ្ឋនិងក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិកក៏មានចលនាជួបជុំគ្នាសម្តែងការមិនពេញចំពោះយោបាយដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ។

តំណាងក្រុមបាតុករម្នាក់បានឱ្យដឹងថា នឹងបន្តរៀបចំការតវ៉ាឱ្យកាន់តែធំជាងនេះបន្ថែមទៀតផងដែរនៅតំបន់ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយគេរំពឹងថាមានអ្នកចូលរួមរហូតដល់ ២០,០០០នាក់។ គួរកត់សម្គាល់ថា តាមគោលនយោបាយដឹកនាំថ្មីរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺគាត់បានបញ្ហាឱ្យលុបចោលស្ថានប័នរដ្ឋជាច្រើនដើម្បីសន្សំសំចៃថវិការរដ្ឋ ដែលបង្ខំឱ្យបុគ្គលិករដ្ឋជាច្រើនត្រូវឈប់ពីការងារ លោក ដូណាល់ ត្រាំ ក៏បានសម្រេចកាត់ផ្តាច់ជំនួយអន្តរជាតិជាច្រើន ដែលធ្វើឱ្យបុគ្គលិកនៃស្ថាប័នទាំងនោះត្រូវបាត់បង់ការងារ ហើយថ្មីៗនេះលោកបានប្រកាសដំឡើងពន្ធនាំចូលពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: