ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ ២,០៥៦នាក់ និងអ្នករបួសកើនឡើងដល់ ៣,៩០០នាក់

    BY Pheakdey March 31, 2025
    អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនឡើងដល់ ២,០៥៦នាក់ និងអ្នករបួសកើនឡើងដល់ ៣,៩០០នាក់

    មីយ៉ាន់ម៉ា៖ តួលេខជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តកើនឡើង បើទោះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះបានកើតឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយក្តី ខណៈប្រតិបត្តិការណ៍រុករកអ្នកកំពុងជាប់នៅក្រោមគំនរបាក់បែងនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ របាយការណ៍ចុងក្រោយមួយចុះផ្សាយដោយបណ្តញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី៣១ ខែមីនានេះបានបង្ហាញថា តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅមីយ៉ាន់ម៉ាបានកើនឡើងដល់ចំនួន ២,០៥៦នាក់។

    ទន្ទឹមគ្នានេះតួលេខអ្នករងរបួសវិញក៏បន្តកើនឡើងផងដែរ ពោលគឺបានកើនឡើពីចំនួន ៣,៤០០នាក់ មកដល់ ៣,៩០០នាក់ ខណៈតួលេខអ្នកកំពុងបាត់ខ្លួនមានចំនួន ២៧០នាក់។ សូមបញ្ជាក់ជូនថា តួលេខជនរងគ្រោះនៅតែបន្តកើនឡើង ដរាបណាប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ ដំណឹងចុងក្រោយមួយបន្ថែមទៀតស្តីអំពីហតុការណ៍អកុសលខាងលើនេះ គឺរដ្ឋាភិបាលមីយ៉ាន់ម៉ាដឹកនាំដោយក្រុមយោធាបានប្រកាសកាន់ទុក្ខថ្នាក់ជាតិមួយសប្តាហ៍ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: