តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បោះឆ្នោតដកលោក Yoon Suk-yeol ចេញពីដំណែងប្រធានាធិបតី
- BY
- Pheakdey
- April 4, 2025
កូរ៉េខាងត្បូង៖ តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដកលោកប្រធានាធិបតី Yoon Suk-yeol ចេញពីដំណែងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី៤ ខែមេសា។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្រោយតុលាការបានរកឃើញថា លោក Yoon Suk-yeol ពិតជាបានប្រព្រឹត្តិកំហុស ដែលអាចបង្កឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសជាតិប្រាកដមែន។

ប្រភពខាងលើបានបន្តថា ក្រោយពេលអស់ដំណែកជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងហើយ លោក Yoon Suk-yeol ក៏អាចប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌនៅក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីថ្ងៃដែលលោកត្រូវចុះចេញជាដំណែងជាផ្លូវការផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងសម្រាសរបស់លោកប្រធានាធិបតី Yoon Suk-yeol បានកើតឡើងក្រោយពេល ដែលរូបលោកបានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់មួយទាំងយប់នាពេលកន្លងមក ខណៈការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះ ត្រូវបានតុលាការរកឃើញថា គឺត្រូវបានធ្វើឡើងដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ តែមិនមែនជាភាពចាំបាច់សម្រាប់ប្រទេសជាតិនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






