អន្តរជាតិ

ថៃបានប្រើប្រាស់ប៉ូលិស AI ដើម្បីជួយពង្រឹងសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រាន្តជាលើកដំបូង

BY
Pheakdey
April 18, 2025

ថៃ៖ ស្ថាប័នប៉ូលិសជាតិថៃបានដាក់ឱ្យប្រើប្រាស់ ប៉ូលិស AI សម្រាប់ជួយពង្រឹងសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រាន្តជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ១៧ ខែមេសា។ ប៉ូលិស ដែលមានទម្រង់ជាមនុស្សយន្តបំពាក់ដោយបច្ចេកវិទ្យា AI នេះ ត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត Nakhon Pathom និងត្រូវបានគេដាក់ឈ្មោះឱ្យថា “Police Colonel Nakhonpathom Plod Phai” ឬមានន័យថា ខេត្ត Nakhon Pathom គឺមានសុវត្ថិភាព។

ប្រភពខាងលើបានបន្តថា ប៉ូលិស AI ដែលជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយគេបង្អស់ក្នុងពេលបច្ចុប្បន្ននេះអាចជួយសម្រួលការងារអាជ្ញាធរថៃបានយ៉ាងច្រើន ដ្បិតវាបានបំពាក់ទៅដោយកាមេរ៉ា ៣៦០ដឺក្រ អាចចាប់សម្គាល់បាននូវមុខមនុស្ស ទឹកមុខមនុស្ស ឥរិយាបថមិនល្អ និងប្រភេទមនុស្សផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺរាល់ពេលដែលវាអាចចាប់បានសញ្ញាគួរឱ្យកត់សម្គាល់មួយចំនួនដូចខាងលើនេះនៅក្នុងចំណោមហ្វូងមនុស្សហើយ វាក៏អាចបញ្ចូនព័ត៌មានទាំងនោះ ឬផ្តល់សញ្ញាទៅកាន់អាជ្ញាធរបានភ្លាមៗផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖

Share This Post: