ចិនប្រកាសដំឡើងពន្ធនាំចូលពីអាមេរិក ១២៥% និងថាយុទ្ធសាស្រ្តរបស់លោក ដូណាល់ ត្រាំ ជា “រឿងកំប្លែង”
- BY
- Pheakdey
- April 12, 2025
ចិន៖ ប្រទេសចិនបានប្រកាសដំឡើងពន្ធនាំចូលលើទំនិញអាមេរិកក្នុងកម្រិត ១២៤% នេះបើយោងតាមការចុះផ្សាយរបស់បណ្តញាសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី១១ ខែមេសា។ ការសម្រចដំឡើងអត្រាពន្ធនាំចូលពីសំណាក់រដ្ឋាភិបាលចិននៅពេលនេះ គឺត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលទើបប្រកាសដំឡើងពន្ធនាំចូលលើផលិតចិនក្នុងកម្រិតរហូតដល់ ១៤៥%។
ទន្ទឹមនឹងការប្រកាសដំឡើងពន្ធនាំចូលនេះប្រទេសចិនក៏បានឡើងផងដែរថា យុទ្ធសាស្រ្តដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជា “រឿងកំប្លែង” ដ្បិតយុទ្ធសាស្រ្តនេះមិនមែនជាវិធីដែលអាចជួយបង្កើនសេដ្ឋកិច្ចជាតិអាមេរិកឱ្យរីកចម្រើនប្រកបដោយចេរភាព និងសមធម៌នោះទេ។ ជាងនេះទៅទៀតរដ្ឋាភិបាលចិននៅតែរក្សាជំហរថា ចិននឹងមិនចុះញ៉មជាមួយការគំរាមគំហែងរបស់អាមេរិកឡើយ ហើយចិននឹងបន្តតទល់ជាមួយអាមេរិករហូតដល់ទីបញ្ចប់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: