Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ របាយការណ៍មួយរបស់រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា គិតត្រឹមពេលនេះក្រសួងអប់រំបានសម្រេចដាក់ឱ្យប្រើប្រាស់សៀវភៅ AI នៅតាមសាលាបឋមសិក្សាបានជិត ៣០%ហើយ នៅក្នុងចំណោមសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស។ សាលារៀនដែលកំពុងប្រើប្រាស់សៀវភៅ AI ទាំងនោះ គឺមានចំនួន ១,៨៤៣កន្លែង ខណៈសាលាបឋមសិក្សាទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺមានចំនួន ៦,៣៣៩កន្លែង។ ប្រភពខាងលើបានបន្តថា សៀវភៅ AI​​ ដែលជាប្រភេទសៀវភៅដ៏ទំនើបនិងឆ្លាតវ័យបំផុតដែលកូរ៉េខាងត្បូងបានរៀបឡើងនោះ គឺមានចំនួន ២មុខវិជ្ជា ដោយមុខវិជ្ជាទី ១ គឺភាសាអង់គ្លេស និងមុខវិជ្ជាទី ២ គឺគណិតវិទ្យា។ សៀវភៅ AI​​ សម្រាប់សិក្សាលើមុខវិជ្ជាភាសាអង់គ្លេស និងមុខវិជ្ជាគណិតនេះទៀតសោធ គឺ ត្រូវបានដាក់ឱ្យបើប្រាស់សម្រាប់តែថ្នាក់ទី ៣ និងទី ៤ប៉ុណ្ណោះ ខណៈមុខវិជ្ជាផ្សេងទៀតត្រូវរៀនតាមសៀវភៅពុម្ភជាធម្មតាដដែល។ យ៉ាងណាក្តី

    March 20, 2025
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់ពលរដ្ឋថៃម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃពុធ ទី១៩​ ខែមីនា។ ស្ពានមួយកន្លែងនេះ គឺជាស្ពានបេតុង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Narathiwat ភាគខាងត្បូង ប្រទេសថៃ។ ប្រភពខាងលើបានបន្តថា​ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ សូមបញ្ជាក់ជូនថា ​ជនរងគ្រោះទាំងអស់ដែលបានស្លាប់ និងរងរបួស គឺសុទ្ធតែជាអ្នកដំណើរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ស្ពានក្នុងអំឡុងពេល ដែលស្ពានបានបាក់នោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand  

    March 19, 2025
  • អន្តរជាតិ

    ចិន៖ ស្រ្តីជនជាតិចិនអាយុ ១០៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយបានបន្សល់ទុកនូវភក្តីភាពដ៏គួរឱ្យគោរពបំផុតមួយ ពោលគឺរូបគាត់បានរង់ចាំស្វាមីរបស់គាត់អស់រយៈពេលជាង ៨០ឆ្នាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Sought China Morning Post បានឱ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Du Huzhen រស់នៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន និងបានស្លាប់កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅនេះ។ លោកស្រ្តី Du Huzhen និងកូនប្រុស Huang Fachang ប្រភពខាងលើបានបន្តថា លោកស្រី Du Huzhen បានបែកគ្នាជាមួយប្តីគឺលោក Huang Junfu នៅក្នុងឆ្នាំ១៩៤៣ ដោយប្តីរបស់គាត់ត្រូវទៅធ្វើការងារនៅក្នុងក្រុមហ៊ុនសំណង់មួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ ១៩៩៤ លោកស្រ្តីបានផ្តល់កំណើតដល់កូនប្រុសម្នាក់ឈ្មោះ Huang Fachang

    March 18, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥។ តួលេខអ្នកស្លាប់ទាំង ៣៦នាក់គឺត្រូវបានគេរាប់ចាប់តាំងពីចុងសប្តាហ៍មកម្លេះ ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះក៏បានបណ្តាលឱ្យពលរដ្ឋអាមេរិកចំនួន ៣២នាក់ត្រូវរងរបួស និងប្រមាណជា ៣៤០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ សូមបញ្ជាក់ជូនថា តំបន់នៅភាគខាងត្បូងសហរដ្ឋអាមេរិកដែលកំពុងរងការវាយប្រហារដោយព្យុះនោះគឺមានរដ្ឋចំនួន ៦ ដូចជា រដ្ឋ Florida, រដ្ឋ Louisiana, រដ្ឋ California, រដ្ឋ Texas, រដ្ឋ Alaska,

    March 17, 2025
  • អន្តរជាតិ

    អាមេរិក៖ តុលាការអាមេរិកបានបង្គាប់ឱ្យក្រុមហ៊ុនលក់កាហ្វេ Starbucks បង់ប្រាក់សងជំងឺចិត្តចំនួន ៥០លានដុល្លារទៅកាន់អ្នកដឹកជញ្ជូនម្នាក់ ដែលបានរលាកកាហ្វេក្តៅយ៉ាងធ្ងន់ធ្ងររហូតក្លាយជាមនុស្សពិការ ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី​១៤ ខែមីនា។​ គួរកត់សម្គាល់ថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១៨ ហើយជាច្រើន​ឆ្នាំកន្លងមកនេះអាជ្ញាធរអាមេរិកក៏បានដោះស្រាយករណីនេះទៅតាមច្បាប់ជាបន្តបន្ទាប់ដែរ ខណៈសេចក្តីសម្រេចផ្លូវការចុងក្រោយទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើនេះបានបន្តថា បុរសជាជនរងគ្រោះមានឈ្មោះ Michael Garcia ធ្លាប់មានការងារជាអ្នកដឹកជញ្ជូនអាហារនិងភេសជ្ជៈឱ្យហាងកាហ្វេ Starbucks មួយកន្លែង ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងថ្ងៃកើតហេតុ លោក​ Michael Garcia បានទៅបញ្ជាទិញកាហ្វេចំនួន ៣កែវ ដើម្បីដឹកជញ្ជូនឱ្យអតិថិជនជាធម្មតា ដោយនៅក្នុងនោះមានកាហ្វេទឹកកកចំនួន ២កែវ និងកាហ្វេក្តៅចំនួន ១កែ​វផងដែរ។

    March 15, 2025
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ធ្នឹមបេតុងនៃស្ពានមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសៅរ៍ ទី១៥ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានធ្វើឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ គួរបញ្ជាក់ជូនថា ស្ពានដែលជាកន្លែងកើតហេតុខាងលើនេះគឺជាស្ពានដែលត្រូវបានគេសាងសង់ឡើងជាផ្លូវល្បឿនលឿនមានកម្ពស់ជាច្រើនម៉ែត្រ​ និងកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ។ ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងរងរបួសក្នុងហេតុការណ៍នេះគឺសុទ្ធជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់ផ្លូវខាងលើ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបង្ហាញអំពីអត្ថសញ្ញាណរបស់ជនរងគ្រោះទាំងអស់នោះនៅឡើយទេ៕ អត្ថបទ៖​ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    March 15, 2025
  • អន្តរជាតិ

    អាមេរិក៖ សាកលវិទ្យាល័យ Johns Hopkins គ្រោងនឹងកាត់បន្ថយបុគ្គលិជាង ២,០០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ គួរបញ្ជាក់ជូនថា សាកលវិទ្យាល័យ Johns Hopkins គឺជាសាកលវិទ្យាល័យផ្តោតលើការស្រាវជ្រាវដ៏ធំមួយនៅអាមេរិក ហើយសាកលវិទ្យាល័យមួយនេះត្រូវធ្វើការងារជាមួយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងបណ្តាប្រទេសចំនួន ៤៤ផ្សេងទៀតផងដែរ។ នាពេលកន្លងមក សាកលវិទ្យាល័យ Johns Hopkins អាចដំណើរការទៅបានដោយពឹងផ្អែកលើជំនួយរបស់រដ្ឋាភិបាលអាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណជា ៨០០លានដុល្លារ។ យ៉ាងណាក្តី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកគម្រោងផ្តល់ជំនួយជាច្រើន

    March 14, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានរងរបួសនៅក្នុងហេតុការណ៍ឆេះយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ យន្តហោះដែលបានជួបគ្រោះថ្នាក់ដ៏ក​ម្រនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មានទិសដៅធ្វើដំណើរចេញពីទីក្រុង Colorado Springs ឆ្ពោះទៅកាន់ទីក្រុង Dallas សហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងជើងហោះហើរលេខ American Airlines Flight 1006 យន្ដហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 នេះ មានផ្ទុកមនុស្សសរុបចំនួន ១៧៨នាក់ ដោយនៅក្នុងនោះ មានអ្នកដំណើរចំនួន ១៧២នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា ភ្លាមៗក្រោយមានភ្លើងឆេះយន្តហោះបានសម្រេចធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះ Denver

    March 14, 2025
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងការឡោមព័ទ្ធររថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា។ ប្រតិបត្តិការណ៍ឡោមព័ទ្ធរថភ្លើងខាងលើនេះបានរៀបចំឡើងដោយក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយក្រុមជ្រុលនិយមនេះក៏បានបើកការបាញ់ប្រហារយ៉ាងខ្លាំងមកកាន់ក្រុមទាហាន ដែលព្យាយាមចូលទៅរំដោះក្រុមចំណាប់ខ្មាំងផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានជនរងគ្រោះចំនួន ២១នាក់ពលរដ្ឋស៊ីវិល ពោលពួកគេគឺជាក្រុមអ្នកដំណើរដែលត្រូវក្រុមខ្មាន់កាំភ្លើងចាប់ជាចំណាប់ខ្មាំង ខណៈ ៤នាក់ផ្សេងទៀតគឺជាក្រុមទាហាន និងបុគ្គលិកបម្រើការងារនៅក្នុងស្ថានីយរថភ្លើង។ គួររម្លឹកជូនថា នៅក្នុងរថភ្លើងដែលក្រុមខ្មាន់កាំភ្លើងបានធ្វើការឡោមព័ទ្ធតាំងតែថ្ងៃម្សិលមិញនោះមានផ្ទុកអ្នកដំណើរចំនួន ៤៥០នាក់ ហើយគិតត្រឹមពេលនេះទាហានប៉ាគីស្ថានបានជួយសង្គ្រោះចំណាប់ខ្មាំងបានជាង ៣៤០នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍    

    March 13, 2025
  • អន្តរជាតិ

    អាមេរិក៖ នាយកដ្ឋានអប់រំអាមេរិកនឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនជិត ៥០% ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១២ ខែមីនា។ ការសម្រេចកាត់បុគ្គលិកក្នុងចំនួនដ៏ច្រើនេះត្រូវបានធ្វើឡើងដោយផ្អែកតាមគោលការណ៍ថ្មីរបស់លោក ដូណាល់ ត្រាំ ពោលគឺការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាលអាមេរិក។ គួរកត់សម្គាល់ថា នៅក្នុងនាយកដ្ឋានអប់រំអាមេរិកមានបុគ្គលិកសរុបចំនួន ៤,១៣៣នាក់ ហើយបុគ្គលិកស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនោះគឺមានចំនួន ១៩៥០នាក់ ដែលមានន័យថា ក្រោយកាត់បន្ថយបុគ្គលិករួចគឺនាយកដ្ឋានមួយនេះត្រូវនៅសល់បុគ្គលិកបម្រើការងារចំនួនត្រឹមតែ ២,១៨៣នាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមបុគ្គលិកចំនួន ១៩៥០នាក់ ដែលត្រូវកាត់ចោលនោះ គឺគិតត្រឹមពេលនេះមានបុគ្គលិកប្រមាណជា ៦០០នាក់បានយល់ព្រមទទួលប្រាក់សំណងដើម្បីបញ្ចប់ការងាររបស់ពួកគេហើយ ខណៈក្រុមបុគ្គលិកដែលសល់ជាង ១,០០០នាក់ទៀត គ្រោងនឹងធ្វើការតវ៉ាដើម្បីទាមទារលក្ខខណ្ឌផ្សេងៗទៀត។ សូមបញ្ជាក់ជូនផងដែរថា

    March 12, 2025