ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅចិន កើនឡើងដល់ ១០នាក់ និងអ្នករងរបួសកើនឡើងដល់ ៧០នាក់

    BY Pheakdey May 6, 2025
    តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅចិន កើនឡើងដល់ ១០នាក់ និងអ្នករងរបួសកើនឡើងដល់ ៧០នាក់

    ចិន៖ ​តួលេខជនរងគ្រោះដែលបានស្លាប់បាង់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅក្នុងប្រទេចិនបានកើនឡើងដល់ ១០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទីអង្គារ ទី៦ ខែឧសភា។ ទន្ទឹមគ្នានេះតួលេខអ្នកដែលបានរងរបួសនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក៏បានកើតឡើងដល់ចំនួន ៧០នាក់ផងដែរ។

    គួររម្លឹកជូនថា ទូកទេសចរណ៍ចំនួន ២គ្រឿង ដែលបានជួបហេតុការណ៍គ្រោះថ្នាក់ខាងលើនេះគឺជាទូកទេសចរណ៍ដឹកភ្ញៀវទេសចរណ៍កម្សាន្តជាប្រចាំនៅតាមដងទន្លេក្នុងទីក្រុង Qianxi  ខេត្ត Guizhou ភាគខាងត្បូង ប្រទេសចិន ។ នៅលើទូកទាំង ២គ្រឿងនេះមានផ្ទុកអ្នកដំណើរសរុបចំនួន ៨៤នាក់ ខណៈនៅក្នុងនោះមានអ្នកដំណើរចំនួន ៤នាក់មិនបានរងគ្រោះថ្នាក់អ្វីនោះទេ។ ប្រភពខាងលើបានបន្តថា មូលហេតុដែលធ្វើឱ្យទូកទេសចរណ៍ទាំង ២គ្រឿងខាងលើនេះត្រូវលិច គឺដោយសារតែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង និងបានបោកពន្លិចទូកយ៉ាងឆាប់រហ័សតែម្តង៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: