អន្តរជាតិ

លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យគិតពន្ធលើភាពយន្តបរទេសក្នុងអត្រារហូតដល់ ១០០%

BY
Pheakdey
May 5, 2025

អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបទបញ្ជាឱ្យគិតពន្ធគយលើខ្សែភាពយន្តផលិតនៅបរទេសទាំងអស់ក្នុងអត្រារហូតដល់ ១០០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News  Asia នៅក្នុងថ្ងៃចន្ទ ទី៥ ខែឧសភា។ ការដាក់ចេញវិធានការបន្ទាន់នេះត្រូវបានធ្វើឡើងស្របពេលដែរ ឧស្សាហកម្មផលិតខ្សែភាពយន្តនៅសហរដ្ឋអាមេរិកហាក់កំពុងរងផលប៉ះពាល់ខ្លាំង ពីសំណាក់ខ្សែភាពយន្តផលិតនៅតាមបណ្តាប្រទេសផ្សេងៗ។

នៅក្នុងសេចក្តីថ្លែងការពីសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា លោកបានបញ្ជាទៅកាន់ក្រសួងពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មអាមេរិកឱ្យដាក់ចេញនីតិវិធីភ្លាមៗ ដើម្បីគិតពន្ធគយ ១០០% លើភាពយន្តទាំងអស់បានផលិតនៅបរទេស ហើយត្រូវនាំចូលយកទៅចាក់ផ្សាយក្នុងរូបភាពផ្សេងៗដើម្បីស្វែងរកប្រាក់ចំណូលនៅលើទឹកដីអាមេរិក។ លោក ដូណាល់ ត្រាំ បានបន្តថា តាមរយៈការដាក់ចេញវិធានការខាងលើនេះគឺវានឹងក្លាយជាយន្តការមួយជួយគាំទ្រដល់វិស័យភាពយន្ត Hollywood នៅអាមេរិកឱ្យកាន់តែមានខ្លាំង ហើយវាក៏អាចជួយបង្កើនប្រាក់ចំណូសម្រាប់អាមេរិកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News  Asia

Share This Post: