ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ាគីស្ថាន ប្រកាសសងសឹកឥណ្ឌាតាមផ្លូវអាកាស ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនឡើងដល់​ ៤៣នាក់

    BY Pheakdey May 8, 2025
    ប៉ាគីស្ថាន ប្រកាសសងសឹកឥណ្ឌាតាមផ្លូវអាកាស ខណៈតួលេខអ្នកបាត់បង់ជីវិតសរុបកើនឡើងដល់​ ៤៣នាក់

    ប៉ាគីស្ថាន៖ ប៉ាគីស្ថានបានប្រកាសថា នឹងសងសឹកទៅកាន់ឥណ្ឌាវិញដោយការវាយប្រហារតាមផ្លូវអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រសហ្បតិ៍ ទី៨ ខែឧសភា។ ការប្រកាសនេះត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរប៉ាគីស្ថានបានអះអាង យ៉ាងហោចណាស់មានពលរដ្ឋខ្លួនចំនួន ៣១នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់កងកម្លាំងឥណ្ឌា។

    ដោយឡែកភាគខាងឥណ្ឌាវិញក៏បានបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះការវាយប្រហារពីសំណាក់កងកម្លាំងប៉ាគីស្ថាន បានបណ្តាលឱ្យពលរដ្ឋខ្លួនចំនួន ១២នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ ដូចនេះគិតត្រឹមពេលចុះផ្សាយនេះ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងកងកម្លាំងនៃប្រទេសឥណ្ឌានិងកងកម្លាំងនៃប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ៤៣នាក់ហើយ ខណៈជម្លោះរវាងប្រទេសដែលជាអតីតបងប្អូននឹងគ្នាកំពុងឡើងកម្តៅកាន់តែខ្លាំងឡើងៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: