អាមេរិកនិងចិន នឹងបើកកិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មនៅប្រទេសស្វីសក្នុងសប្តាហ៍នេះ
- BY
- Pheakdey
- May 7, 2025
អាមេរិក៖ កិច្ចចរចារអំពីបញ្ហាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នឹងត្រូវរៀបចំឡើងនៅប្រទេសស្វីសក្នុងសប្តាហ៍នេះហើយ នេះបើយោងតាមការបញ្ជាក់ពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលត្រូវបានចុះផ្សាយបន្តដោយណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៧ ខែឧសភា។ យ៉ាងណាក្តី របៀបវារៈលម្អិតនៃជំនួបដ៏ពិសេសនេះនៅមិនទាន់ត្រូវបានបង្ហាញជូនសាធារណៈនៅឡើយទេ។

ប្រភពខាងលើបានបន្តថា ភាគីអាមេរិកនឹងចាត់ឱ្យលោក Scott Bessent ដែលជាលេខាធិការរតនាគារ និងលោក Jamieson Greer ដែលជាតំណាងពាណិជ្ជកម្មអាមេរិក ឱ្យទៅចូលរួមក្នុងកិច្ចចរចារនេះ ខណៈដំណាងមកពីភាគីខាងប្រទេសចិនវិញគឺលោក He Lifeng ដែលជាឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺសហរដ្ឋអាមេរិកបានប្រកាសយកពន្ធនាំចូលលើផលិតផលចិនក្នុងអត្រាំ ១៤៥% ខណៈភាគីចិនវិញបានកំណត់យកពន្ធនាំចូលលើផលិតអាមេរិកក្នុងអត្រា ១២៥%៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






