អន្តរជាតិ

កូរ៉េខាងជើង​​ បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់

BY
Pheakdey
May 8, 2025

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការបាញ់មីស៊ីលផ្លោងទាំងនោះត្រូវបានចាប់ផ្តើមឡើងនៅម៉ោង ៨ និង ១០នាទីព្រឹក ចេញពីតំបន់សមុទ្រ Wonsan នៃប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់តំបន់សមុទ្ររបស់ប្រទេសជប៉ុន។

គួររម្លឹកជូនថា ការបាញ់មីស៊ីលខាងលើនេះត្រូវបានធ្វើឡើងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបង្ហាញនាវាចម្បាំងដ៏ទំនើបបំផុតមួយ ដែលមានទម្ងន់រហូតដល់ ៥,០០០តោន និងបំពាក់ដោយប្រព័ន្ធអាវុធយ៉ាងពិសេសផងដែរ។ គួរកត់សម្គាល់ថា កូរ៉េខាងជើងនៅតែបន្តបង្ហាញពីភាពរីកចម្រើនក្នុងវិស័យយោធារបស់ខ្លួន បើទោះជាក្នុងបរិបថដែលពិភពលោកកំពុងមានបញ្ហាអ្វីកើតឡើងដ៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: