ស្រ្តីចិនម្នាក់ត្រូវជាប់ពន្ធនាគារ ២៤០ថ្ងៃ ក្រោយប្រើប្រាស់សញ្ញាប័ត្របរិញ្ញាបត្រក្លែងក្លាយ ដើម្បីដាក់ពាក្យចូលរៀនថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យហុងកុង
- BY
- Pheakdey
- May 8, 2025
ហុងកុង៖ ស្រ្តីម្នាក់ត្រូវបានតុលាការហុងកុងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៤០ថ្ងៃ ជុំវិញករណីក្លែងបន្លំសញ្ញាប័ត្របរិញ្ញាបត្រដើម្បីដាក់ពាក្យចូលរៀនថ្នាក់ឧត្តមសិក្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា។ ស្រ្តីរូបនេះមានឈ្មោះថា Li Sixuan មានអាយុ ២៨ឆ្នាំ និងជាពលរដ្ឋចិនដីគោក។

ប្រភពខាងបានបញ្ជាក់ថា ក្នុងការដាក់ពាក្យចូលរៀនថ្នាក់ឧត្តមសិក្សាផ្នែកភាសាវិទ្យានៅក្នុងសាកលវិទ្យាល័យហុងកុង (Hong Kong University) អ្នកនាង Li Sixuan បានប្រើប្រាស់សញ្ញាប័ត្របរិញ្ញាបត្រក្លែងក្លាយមួយសន្លឹក ដោយបញ្ជាក់ថារូបគាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រមកពីសាកលវិទ្យាល័យ Ivy League សហរដ្ឋអាមេរិក។ យ៉ាងណាក្តី រដ្ឋបាលរបស់សាកលវិទ្យាល័យហុងកុងបានពិនិត្យឃើញអំពីករណីខុសប្រក្រតីនេះ និងបានរាយការណ៍ជូនអាជ្ញាធរក្រុងហុងកុង ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយនៅបំផុតគឺអ្នកនាង Li Sixuan ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងរយៈពេល ២៤០ថ្ងៃ ឬ ៨ខែ ពីបទក្លែងបន្លំឯកសារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






