អន្តរជាតិ

ទាហានអាមេរិកម្នាក់ត្រូវជាប់ពន្ធនាគារ ៧ឆ្នាំ ក្រោយបានលួចផ្តល់ព័ត៌មានសម្ងាត់ជាតិឱ្យទៅប្រទេសចិន ជាថ្នូរនឹងប្រាក់ជាង ៤ម៉ឺនដុល្លារ

BY
Pheakdey
April 24, 2025

អាមេរិក៖ អតីតទាហានអាមេរិកម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល ៧ឆ្នាំ ជុំវិញករណីបានលក់ព័ត៌មានសម្ងាត់ជាតិឱ្យទៅប្រទេសចិន នេះបើយោបតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី២៤ ខែមេសា។ អតីតទាហានអាមេរិករូបនេះមានឈ្មោះថា Korbein Schultz មានឋានៈជាពលបាល និងមានជំនាញជាអ្នកវិភាគការសម្ងាត់ទាក់ទងនឹងសន្តិសុខជាតិ។

ប្រភពខាងលើបានបន្តថា ពេលនៅបម្រើការងារឱ្យក្រសួងការពារជាតិអាមេរិក ពលបាល Korbein Schultz បានលួចផ្តល់ឯកសារសម្ងាត់របស់យោធាអាមេរិកយ៉ាងហោចណាស់ ចំនួន ៩២ករណីទៅកាន់បណ្តាញចារកម្មចិន ដែលមានមូលដ្ឋានការងារស្ថិតនៅក្នុងទីក្រុងហុងកុង ដើម្បីជាថ្នូរនឹងការទទួលប្រាក់ចំនួន ៤២,០០០ដុល្លារ។ ឯកសារសំខាន់ៗទាំងនោះរួមមាន ព័ត៌មានទាក់ទងនឹងប្រព័ន្ធសព្វាវុធនិងយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: