អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសពន្យាពេលបិទបណ្តាញសង្គម TikTok ​នៅអាមេរិករហូតដល់ថ្ងៃទី១៩ ខែមិថុនា

BY
Pheakdey
May 5, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្យាពេលនៃការបិទបណ្តាញសង្គម TikTok រហូតដល់ថ្ងៃទី ១៩ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៥ ខែឧសភា។​ គួររម្លឹកជូនថា នាពេលកន្លងមកអាជ្ញាធរអាមេរិកធ្លាប់បានកំណត់កាលបរិច្ឆេទខាងលើនេះនៅត្រឹមដើមឆ្នាំ ២០២៥ តែក្រោយមក៏បានពន្យាពេលជាច្រើនដង ដើម្បីរង់ចាំការចរចារគ្នា។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ការចរចារឬដំណោះស្រាយជាក់លាក់ណាមួយ រវាងអាជ្ញាធរអាមេរិកនិងក្រុមហ៊ុន TikTok នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ហើយនៅចំណោះមុខស្ថានភាពបែបនេះ ទើបលោក ដូណាល់ ត្រាំ សម្រេចពន្យាពេលបន្ថែមទៀត។ សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងក្រុមហ៊ុន TikTok និងអាជ្ញាធរអាមេរិក បានកើតឡើងតាំងតែពីជំនាន់ដឹកនាំរបស់លោក ចូ បៃឌិន ម្លេះ ដោយអាមេរិកបានចោទប្រកាន់ថា TikTok គឺជាបណ្តាញចារកម្មរបស់រដ្ឋាភិបាលចិន ហើយអាមេរិកចង់ឱ្យក្រុមហ៊ុន TikTok លក់ភាគហ៊ុនឱ្យខ្លួនគ្រប់គ្រងខ្លះដើម្បីអាចការពារទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកបាន បើមិនដូចនេះទេ អាជ្ញាធរអាមេរិកនឹងបិទ TikTok មិនឱ្យដំណើរការនៅលើទឹកដីអាមេរិកតែម្តង ខណៈគិតត្រឹមពេលនេះនៅទូទាំងសហរដ្ឋអាមេរិកមានអ្នកកំពុងប្រើប្រាស់បណ្តាញសង្គម TikTok ប្រមាណជា ១៧០លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: