ចិន បើកដំណើរការមន្ទីរពេទ្យ AI ដំបូងគេនៅលើពិភពលោក
- BY
- Pheakdey
- May 5, 2025
ចិន៖ ប្រទេសចិនបានបើកដំណើរការមន្ទីរពេទ្យ AI (បញ្ញាសិប្បនិម្មិត) ដំបូងគេនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Mehr News នៅក្នុងថ្ងៃទី៤ ខែឧសភា។ មន្ទីរពេទ្យពិសេសនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Tsinghua ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

ប្រភពខាងលើបានបន្តថា នៅក្នុងមន្ទីរពេទ្យឆ្លាតវ័យខាងលើនេះ មានវេជ្ជបណ្ឌិត AI ចំនួន ១៤នាក់ និងគិលានុបដ្ឋាយិកា AI ចំនួន ៤នាក់។ បើតាមអាជ្ញាធរចិនបានអះអាងថា វេជ្ជបណ្ឌិត AI មានសមត្ថភាពអាចធ្វើរោគវិនិច្ឆ័យត្រឹមត្រូវរហូតដល់កម្រិត ៩៣,០៦% និងអាចផ្តល់សេវាធ្វើរោគវិនិច្ឆ័យនេះដល់អ្នកជំងឺរាប់ពាន់នាក់ក្នុងរយៈពេល ២-៣ថ្ងៃប៉ុណ្ណោះ ខណៈវេជ្ជបណ្ឌិត ដែលជាមនុស្សធម្មតានឹងត្រូវការពេលវេលារហូតដល់ ២ឆ្នាំឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Mehr News
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






