អូស្រ្តាលី សម្ពោធឱ្យប្រើប្រាស់នាវាដើរដោយថាមពលអគ្គីសនីធំជាងគេបំផុតនៅលើពិភពលោក ដែលអាចផ្ទុកអ្នកដំណើរបានជាង ២,០០០នាក់
- BY
- Pheakdey
- May 3, 2025
អូស្រ្តាលី៖ អូស្រ្តាលីបានដាក់សម្ពោធឱ្យប្រើប្រាស់នាវាកម្សាន្តមួយគ្រឿង ដែលជានាវាដើរដោយថាមពលអគ្គីសនីធំជាងគេបំផុតនៅលើពិភពភព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃសៅរ៍ ទី៣ ខែឧសភា។ នាវាដើរដោយថាមពលអគ្គីសនីខ្នាតយក្សនេះមានឈ្មោះថា Hull 096 និងមានសមត្ថភាពអាចផ្តល់កម្លាំងរហូតដល់ជាង ៤០មេហ្គាវ៉ាត់ម៉ោង។

ប្រភពខាងលើបានបន្តថា នាវា Hull 096 ត្រូវបានរចនាឡើងយ៉ាងធំទូទាយ ដោយមានប្រវែង ១៣០ម៉ែត្រ អាចផ្ទុកយាន្តជំនិះបានរហូតដល់ ២២៥គ្រឿង និងអាចផ្ទុកអ្នកដំណើរសរុបបានរហូតដល់ ២,១០០នាក់។ តាមគម្រោងនាវា Hull 096 នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងទន្លេ River Plate ដែលស្ថិតនៅចន្លោះរវាងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន និងប្រទេសអ៊ុយរូហ្គាយ។ សូមបញ្ជាក់ជូនថា នាវាដើរដោយថាមពលអគ្គីសនីគឺជាជម្រើសដ៏ល្អបំផុតមួយ ដែលអាចរួមចំណែកថែរក្សាបរិស្ថានពិភពលោកបានយ៉ាងល្អ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Stria Time
- Share This Post:






