អន្តរជាតិ

ក្រុមហ៊ុន Apple នឹងត្រូវបន្ថែមការចំណាយប្រាក់ ៩០០លានដុល្លារ ដោយសារតែច្បាប់ដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ

BY
Pheakdey
May 2, 2025

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple នឹងត្រូវបន្ថែមការចំណាយប្រាក់ខ្ទង់ ៩០០លានដុល្លារ ដោយសារតែច្បាប់ដំឡើងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២ ខែឧសភា។ ទន្ទឹមគ្នានេះ របាយការណ៍លក់របស់ក្រុមហ៊ុន Apple គិតត្រឹមត្រីមាសដំបូងក្នុងឆ្នាំ ២០២៥ បានបង្ហាញថា ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Apple ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក ដែលមានរោងចក្រដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន ហើយក្រោយដំឡើងចេញជាទូរស័ព្ទរួចរាល់ហើយទើបក្រុមហ៊ុនដឹកជញ្ជូនទូរស័ព្ទទាំងអស់នោះទៅកាន់អាមេរិក និងត្រូវបង់ពន្ធនាំចូលអាមេរិក ក្នុងអត្រាដូចគ្នាទៅនឹងទំនិញរបស់ប្រទេសចិនផ្សេងៗទៀតដែរ ពោលគឺក្នុងអត្រា ១៤៥%។ ដើម្បីគេចចេញពីការបង់ពន្ធក្នុងអត្រាដ៏ខ្ពស់នេះ ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានព្យាយាមផ្លាស់ប្តូរទីតាំងដំឡើងទូរស័ព្ទ iPhone ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាផងដែរ តែនៅមិនទាន់អាចផ្លាស់ប្តូរបានទាំងស្រុងនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: