អាមេរិកអនុម័តឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូននៅតាមផ្ទះជាលើកដំបូង
- BY
- Pheakdey
- May 10, 2025
អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានអនុម័តឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូននៅតាមផ្ទះជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១០ ខែឧសភា។ ឧបករណ៍ធ្វើតេស្តេពិសេសនេះមានឈ្មោះថា “Teal Wand” និងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Teal Health ដែលជាក្រុមហ៊ុនមានគោលដៅផ្តោតលើការកម្ពស់សុខភាពស្រ្តីជាចម្បង។
ប្រភពខាងលើបានបន្តថា ការប្រើប្រាស់ “Teal Wand” គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែយកឧបករណ៍នេះទៅដាក់នៅប្រដាប់ភេទរបស់មនុស្សស្រី ហើយវានឹងអាចផ្តល់ព័ត៌អំពីជំងឺមហារីកមាត់ស្បូនដោយខ្លួនឯងដោយមិនចាំបាច់ទៅមន្ទីរពិសោធន៍នោះទេ។ បើតាមអាជ្ញាធរអាមេរិកបានបង្ហាញសុទិដ្ឋិនិយមថា ឧបករណ៍ “Teal Wand” នឹងក្លាយជាជំនួយការដ៏ឆ្លាតវ័យមួយសម្រាប់មនុស្សស្រីជាច្រើននៅលើពិភពលោក ដ្បិតវាអាចផ្តល់ព័ត៌មានអំពីជំងឺមហារីកមាត់ស្បូនបានយ៉ាងឆាប់រហ័ស និងងាយស្រួល ហើយជាពិសេសនេះវាក៏អាចជួយជម្រុញទឹកចិត្តដល់ស្រ្តីមួយចំនួនឱ្យបន្តតាមដានសុខភាពខ្លួនឯងបានជាប្រចាំផងដែរ ក្នុងករណីដែលពួកគាត់គ្មានពេលគ្រប់គ្រាន់សម្រាប់ទៅមន្ទីរពេទ្យ។ សូមបញ្ជាក់ជូនថា ជំងឺមហារីកមាត់ស្បូនគឺជាឃាតករលាក់មុខដ៏កាចសាហាវមួយ ដែលបានសម្លាប់ស្រ្តីរាប់សែននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: