អន្តរជាតិ

ទីផ្សារភាគហ៊ុននៅលើពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័ស ក្រោយអាមេរិកនិងចិនយល់ព្រមបញ្ចុះអត្រាពន្ធគយមកដល់ត្រឹម ៣០% និង ១០%

BY
Pheakdey
May 12, 2025

អង់គ្លេស/ចិន៖ តម្លៃភាគហ៊ុននៅក្នុងទីផ្សារពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយចិននិងអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធរវាងប្រទេសទាំង ២ក្នុងអត្រាយ៉ាងច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា។ ភ្លាមៗក្រោយការបញ្ចុះអត្រាពន្ធគយរវាងប្រទេសមហាអំណាចទាំង ២ខាងលើនេះ ទីផ្សារភាគហ៊ុននៅក្នុងតំបន់អាស៊ីបានកើនឡើងជាង ៣% ខណៈទីផ្សារភាគហ៊ុននៅតំបន់អឺរ៉ុប និងអាមេរិកបានកើនឡើងជាង ១%។

សូមបញ្ជាក់ជូនថា លទ្ធផលនៃកិច្ចចរចាររវាងប្រទេសចិននិងអាមេរិក ដែលបានរៀបចំឡើងនៅក្នុងទីក្រុងសឺណេវប្រទេសស្វីលបានបង្ហាញថា សហរដ្ឋអាមេរិកយល់ព្រមបញ្ចុះអត្រាពន្ធនាំចូលពីប្រទេសចិន ពីអាត្រា ១៤៥% មកសល់ត្រឹម ៣០% ខណៈចិនយល់ព្រមបញ្ចុះអត្រាពន្ធនាំចូលពីអាមេរិក ពីអត្រា ១២៥% មកដល់ត្រឹម ១០% និងសម្រេចពួរអត្រាពន្ធ ២៤% ក្នុងរយៈពេល ៩០ថ្ងៃ។ តាមរយៈខ្លឹមសារនៃកិច្ចចរចារខាងលើនេះគឺមានន័យថា គិតត្រឹមពេលនេះអត្រាពន្ធគយរបស់អាមេរិកនិងចិនបានចុះសល់ត្រឹម ៣០% និង ១០% ខណៈអត្រានេះអាចនឹងមានការប្រែប្រួលក្នុងរយៈពេល ៩០ទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: