លោកមហាសេដ្ឋី Bill Gates សន្យា បរិច្ចាគប្រាក់ ២០០ពាន់លានទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅឆ្នាំ ២០៤៥
- BY
- Pheakdey
- May 9, 2025
អាមេរិក៖ លោកមហាសេដ្ឋី Bill Gates បានសន្យាថា នឹងបរិច្ចាគប្រាក់ទាំងអស់ដែលគាត់រកបានពេញមួយជីវិតនៅក្នុងរយៈពេល ២ទសវត្សរ៍ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៩ខែឧសភា។ ចំពោះអ្នកដែលមានសំណាងអាចទទួលបានការបរិច្ចាគពីលោក Bill Gates នៅក្នុងឆ្នាំ ២០៤៥នោះ គឺក្រុមប្រជាពលរដ្ឋក្រីក្រីបំផុតនៅលើពិភពលោក។
ប្រភពខាងលើបានបន្តថា គិតត្រឹមពេលបច្ចុប្បន្ននេះព្រទ្យសម្បត្តិសរុបរបស់លោកមហាសេដ្ឋី Bill Gates វ័យ ៦៩ឆ្នាំ គឺមានប្រមាណជា ២០០ពាន់លានដុល្លារ ហើយលោកក៏មានមូលធិនិសប្បុរសធម៌មួយ ដែលតែងតែជួយលើកកម្ពស់ការស្រាវជ្រាវក្នុងផ្នែកវេជ្ជសាស្រ្ត ជួយប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រានៅជុំវិញពិភពលោកផងដែរ។ នៅត្រឹមឆ្នាំ ២០២៦ ខាងមុខនេះ មូលនិធិសប្បុរសធម៌របស់លោក Bill Gates មានថវិកាប្រមាណជា ៩ពាន់លានដុល្លារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: