អន្តរជាតិ

នាយករដ្ឋមន្រ្តីស្តីទី លោកSuriya Jungrungreangkit នឹងចូលកាន់ការងារដឹកនាំប្រទេសថៃ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ

BY
Pheakdey
July 2, 2025

ថៃ៖ នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ គឺលោក Suriya Jungrungreangkit គ្រោងនឹងចូលកាន់ការងារដឹកនាំប្រទេសក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅក្នុងថ្ងៃពុធ ទី២ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្នុងរយៈពេលមួយថ្ងៃពេញនៃការទទួលបានសិទ្ធជានាយករដ្ឋមន្ត្រីនេះ លោក Suriya Jungrungreangkit នឹងដឹកនាំការងារសំខាន់ៗមួយចំនួន ដែលអាចឈានទៅជ្រើសរើសបេក្ខភាពថ្នាក់ដឹកនាំប្រទេសថៃជាផ្លូវការ។

សូមបញ្ជាក់ជូនថា​ លោក Suriya Jungrungreangkit គឺជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាឧបនាយករដ្ឋមន្រ្តី ហើយរូបលោកបានក្លាយជានាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ ក្រោយតុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra ជាបណ្តោះអាសន្នសិនកាលពីម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា កាលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីក្នុងរយៈពេលត្រឹមតែមួយថ្ងៃដូចនេះ គឺជារឿងដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសថៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: