អន្តរជាតិ

គូស្នេហ៍ជនជាតិម៉ាឡេស៊ីមួយគូ ចាញ់បោកវីដេអូ AI ខំធ្វើដំណើរជាច្រើនម៉ោងទៅកាន់រមណីដ្ឋានមួយកន្លែង ដែលតាមពិតវាគ្រាន់តែជាសកម្មភាពង្កើតឡើងដោយ AI

BY
Pheakdey
July 10, 2025

ម៉ាឡេស៊ី៖ ​នាពេលបច្ចុបន្ននេះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយបង្កើតវីដេអូប្លែកៗជាច្រើនតាមការចង់បានរបស់មនុស្ស ហើយវីដេអូខ្លះមើលទៅគឺដូចជាសកម្មភាពពិតតែម្តងរហូតធ្វើឱ្យមានអ្នកភាន់ច្រឡំថា ជាសកម្មភាពមនុស្សជាក់ស្តែងទៀតផង។​ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅក្នុងថ្ងៃទី១០ ខែកក្កដាបានឱ្យដឹងថា​ មានគូស្នេហ៍ជនជាតិម៉ាឡេស៊ីមួយគូបានធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយកន្លែង ដែលពួកគាត់បានឃើញតាមរយៈវីដេអូលើបណ្តាញអ៊ីនធឺណិត ខណៈជាក់ស្តែងវីដេអូនោះគឺជាវីដេអូបង្កើតឡើងដោយ AI តែប៉ុណ្ណោះ។

ប្រភពខាងលើមិនបានបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់គូស្នេហ៍មួយគូនេះទេ គ្រាន់តែបានបង្ហាញថា ពួកគាត់ជាពលរដ្ឋរស់នៅក្នុងទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។ ចំពោះវីដេអូដែលពួកគាត់បានប្រទះឃើញនោះបានបង្ហាញថា មានពិធីការនីទូរទស្សន៍ម្នាក់បានទៅថតទិដ្ឋភាពយ៉ាងស្រស់ស្អាតនៅក្នុងរមណីយដ្ឋាន Kuak Skyride ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Kuak Hulu នៃរដ្ឋ Perak ដោយនៅក្នុងរមណីដ្ឋាននោះមានកន្ត្រកខ្សែកាបសម្រាប់ជិះមើលទេសភាពតាមជើងភ្នំយ៉ាងស្រស់ស្អាតនិងទាក់ទាញបំផុត។ បន្ទាប់ពីបានឃើញវីដេអូនេះហើយ គូស្នេហ៍មួយគូនេះក៏បានសម្រេចធ្វើដំណើរអស់រយៈពេល​៣ម៉ោង ក្នុងគោលបំណងដើម្បីទៅជិះកន្រ្តកខ្សែកាបក្នុងរមណីដ្ឋានខាងលើនេះ តែពេលទៅដល់ទើបពួកគេដឹងថា អ្វីដែលពួកគេបានឃើញនោះតាមការពិតគឺគ្មានទេ ហើយវាគ្រាន់តែសកម្មភាពដែលបង្កើតឡើងដោយ AI តែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Moring Post

Share This Post: