អន្តរជាតិ

ព្យុះភ្លៀងនៅក្រុង New York សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

BY
Pheakdey
July 16, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយនៅក្នុងទីក្រុង New York រដ្ឋ New Jersey សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែកក្កដា។ ទឹកជំនន់នេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងក្នុងរយៈពេលដ៏យូរមួយ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា តំបន់រងគ្រោះខាងលើបានរងនូវសម្ពាធទឹកភ្លៀងធ្លាក់ក្នុងកម្រិត ៥cm ក្នុងរយៈពេលរហូតដល់ ៦០នាទី ដែលនេះជាកម្រិតភ្លៀងធ្លាក់ខ្លាំងនិងយូរមិនធ្លាប់មាននោះទេនាពេលកន្លងមក។ ប្រភពខាលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិនេះក៏បានបង្កឱ្យមានបញ្ហាក្នុងការធ្វើដំណើរនៅតាមព្រលានយន្តហោះ និងស្ថានីយរថយន្តភ្លើងមួយចំនួនផងដែរ ខណៈនៅតាមស្ថានីយរថយន្តភ្លើងក្រោមដីមួយចំនួនត្រូវមានទឹកលិចយ៉ាងជ្រៅតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: