ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ប្រកាសពីគម្រោងវិនិយោគលើវិស័យ AI និងថាមពល តម្លៃ ៧០ពាន់លានដុល្លារ

    BY Pheakdey July 15, 2025
    លោក ដូណាល់ ត្រាំ ប្រកាសពីគម្រោងវិនិយោគលើវិស័យ AI និងថាមពល តម្លៃ ៧០ពាន់លានដុល្លារ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីគម្រោងវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងថាមពល ដែលមានតម្លៃរហូតដល់ ៧០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៥​ ខែកក្កដា។ តាមផែនការ គឺគម្រោងដែលមានតម្លៃដ៏មហាសាលនេះនឹងលេចរូបរាងឡើងនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី ៥ របស់សហរដ្ឋអាមេរិក។

    បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងវិនិយោគខាងលើនេះនឹងគ្រប់ដណ្តប់លើកម្មវិធីធំៗមួយចំនួនដូចជា បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យថ្មី ពង្រីកការផលិតថាមពល ឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ បង្កើតកម្មវិធីបណ្តុះបណ្តាល AI ផ្តល់ការធ្វើកម្មសិក្សា និងបង្កើតកម្មវិធីសំខាន់ៗមួយចំនួនទៀងផងដែរ។​ យ៉ាងណាក្តី សហរដ្ឋអាមេរិកនៅមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេតជាក់លាក់ក្នុងការអនុវត្តនិងបញ្ចប់គម្រោងវិនិយោគខាងលើនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: