ព្យុះភ្លៀងនៅហ្វីលីពីន បណ្តាលឱ្យមនុស្ស ២នាក់បាត់ខ្លួន សាលារៀនជាច្រើនត្រូវបិទទ្វារ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- July 22, 2025
ហ្វីលីពីន៖ រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនកំពុងទទួលឥទ្ធិអាក្រក់យ៉ាងខ្លាំងពីព្យុះភ្លៀងដ៏កម្រមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃ អង្គារ ទី២២ ខែកក្កដា។ ភ្លៀងបានចាប់ផ្តើមធ្លាក់តាំងតែពីយប់ម្សិលមិញ និងបន្តធ្លាក់កាន់តែខ្លាំងឡើងៗ រហូតធ្វើឱ្យតំបន់សំខាន់ៗមួយចំនួនជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។

បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា គ្រោះធម្មជាតិខាងលើនេះបានបង្ខំឱ្យអាជ្ញាធរសម្រេចបិទសាលារៀន និងការិយាល័យរបស់ស្ថាប័នរដ្ឋមួយចំនួនជាបណ្តោះអាសន្ន ខណៈពលរដ្ឋចំនួន ២នាក់កំពុងតែបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ។ ជាងទៅនេះទៀតថា អាជ្ញាធរហ្វីលីពីនក៏បានសម្រេចជម្លៀសពលរដ្ឋជាង ២៣,០០០នាក់ឱ្យទៅស្នាក់នៅក្នុងសាលារៀនមួយកន្លែង និងជម្លៀសពលរដ្ឋប្រមាណជា ២៥,០០០នាក់ផ្សេងទៀតឱ្យទៅស្នាក់នៅក្នុងស្ថានីយរថភ្លើងមួយកន្លែងជាបណ្តោះអាសន្នសិនផងដែរដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






