អន្តរជាតិ

ថៃចេញផ្សាយរបាយការណ៍មួយបង្ហាញថា បញ្ហាវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមពលរដ្ឋខ្លួនកាន់តែរីករាលដាលធ្ងន់ធ្ងរឡើង

BY
Pheakdey
July 18, 2025

ថៃ៖ របាយការណ៍មួយបានបង្ហាញថា បញ្ហាវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមពលរដ្ឋថៃកាន់តែរីករាលដាលធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៨ ខែកក្កដា។ បញ្ហាវិបត្តិសុខភាពផ្លូវចិត្តនេះទៀតសោធ គឺត្រូវបានរកឃើញស្របពេលដែលប្រទេសថៃកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើត ឬអត្រាពលរដ្ឋកើតថ្មីគួរឱ្យកត់សម្គាល់ផងដែរ។

ប្រភពខាងលើបានបន្តថា បាយការណ៍ខាងលើនេះចំណងជើងថា “The Thai Health Report 2025” ដែលត្រូវបានចេញផ្សាយដោយមូលនិធិលើកកម្ពស់សុខភាពថៃ (Thai Health Promotion Foundation) និងសាកលវិទ្យាល័យ Mahidol  ដែលសុទ្ធតែជាស្ថានប័នល្បីៗមានមូលដ្ឋាននៅក្នុងប្រទេសថៃ។ នៅក្នុងរបាយការណ៍បានរកឃើញថា មានពលរដ្ឋថៃរហូតដល់ ១៣,៤លាននាក់ ដែលបានជួបប្រទះបញ្ហាផ្លូវចិត្ត ឬមានជំងឺផ្លូវចិត្ត។

នៅក្នុងរបាយការណ៍ដដែលនេះបានរកឃើញផងដែរថា អត្រាធ្វើអត្តឃាតនៅក្នុងចំណោមពលរដ្ឋថៃបានកើនឡើងយ៉ាងខ្លាំង បើគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈជនរងគ្រោះគឺក្រុមពលរដ្ឋដែលមានអាយុចន្លោះពី ១៥-២៩ឆ្នាំ។ បន្ថែមពីនេះទៀតនៅក្នុងរបាយការណ៍ក៏បានរកឃើញទៀតថា កម្រិតនៃភាពរីករាយនិងសុភមង្គលរបស់ពលរដ្ឋថៃដែលមានអាយុចន្លោះពី ៤៥-៥៩ឆ្នាំ កំពុងធ្លាក់ចុះយ៉ាងខ្លាំង ដែលបញ្ហានេះក៏អាចជម្រុញពួកគេមានវិបត្តិផ្លូវធ្ងន់ធ្ងរផងដែរនៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖​ The Strait Time

 

Share This Post: