ព្រឹទ្ធសភាអាមេរិកអនុម័តលើគម្រោងកាត់បន្ថយការចំណាយរបស់រដ្ឋ ចំនួន ៩ពាន់លានដុល្លារ
- BY
- Pheakdey
- July 17, 2025
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគម្រោងកាត់បន្ថយការចំណាយរបស់រដ្ឋ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៩ពាន់លានដុល្លារហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា។ ក្នុងការអនុវត្តគម្រោងកាត់បន្ថយការចំណាយដ៏ច្រើននេះ គឺរដ្ឋាភិបាលអាមេរិកនឹងផ្អាកកម្មវិធីផ្តល់ជំនួយបរទេស និងកម្មវិធីផ្សាយជាសាធារណៈជាច្រើន។

គួរកត់សម្គាល់ថា គម្រោងកាត់បន្ថយការចំណាយនេះត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈបុគ្គលដែលជាអ្នកដឹកនាំអនុវត្តគម្រោងផ្ទាល់គឺលោកមហាសេដ្ឋី Elon Musk ក្នុងអំឡុងពេលលោកនៅកាន់តំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ យ៉ាងណាក្តី នៅពេលនេះលោកមហាសេដ្ឋី Elon Musk បានបោះបង់តំណែងប្រធាននាយកដ្ឋាននេះចោលហើយ ក្រោយទំនាក់ទំនងរវាងរូបលោកជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានការប្រេះឆាយ៉ាងខ្លាំង ខណៈលោក Elon Musk ក៏គ្រោងនឹងបង្កើតគណបក្សនយោបាយថ្មីមួយផ្សេងទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






