មនុស្ស ៥៤នាក់បានបាត់បង់ជីវិត ដោយសារតែឥទ្ធិពលព្យុះភ្លៀងត្រឹមតែ ២៤ម៉ោងនៅប៉ាគីស្ថាន
- BY
- Pheakdey
- July 18, 2025
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន៥៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលព្យុះភ្លៀងត្រឹមតែ ២៤ម៉ោង នៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃសុក្រ ទី១៧ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ជាង ៥០នាក់ហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២២៧នាក់ផ្សេងទៀតបានរងរបួសផងដែរ។

ប្រភពខាងលើបានបន្តថា មានតំបន់ជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានដែលបានរងផលប៉ះពាល់ពីឥទ្ធិពលព្យុះភ្លៀង ខណៈខេត្ត Punjab គឺជាតំបន់ទទួលរងឥទ្ធិពលអាក្រក់ខ្លាំងជាងគេ ដោយទឹកភ្លៀងបានបង្កឱ្យមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំងនៅក្នុងខេត្តមួយនេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានឱ្យដឹងថា បើគិតចាប់តាំងពីចុងខែមិថុនាមក ពោលគឺជាពេលដែលព្យុះភ្លៀងផ្តើមមានវត្តមាននៅទូទាំងប្រទេសប៉ាគីស្ថានមក គ្រោះធម្មជាតិនេះបានបណ្តាលឱ្យអ្នកស្លាប់សរុបរហូតដល់ ១៨០នាក់ ក្នុងនោះមានកុមារ ៧០នាក់ ខណៈអ្នករងរបួសសរុបមានចំនួនជាង ៥០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






