អន្តរជាតិ

ចិននិងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានៅសមុទ្រខាងកើត

BY
Pheakdey
August 4, 2025

ចិន៖ ប្រទេសចិននិងប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាទ្រង់ទ្រាយធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សមយុទ្ធយោធាជើងទឹកនេះត្រូវបានរៀបចំឡើងនៅលើសមុទ្រជប៉ុន ឬជាទូទៅគេតែងហៅថា សមុទ្រខាងកើត (The East Sea)។

ប្រភពខាងលើបានបន្តថា យមយុទ្ធយោធាខាងលើនេះត្រូវបានចាប់ផ្តើមធ្វើឡើងដោយចេញពីកំពងផែ Vladivostok របស់រុស្ស៊ី និងបន្តធ្វើឡើងនៅក្នុងរយៈពេលពេញ ៣ថ្ងៃ ខណៈនៅក្នុងសមយុទ្ធនេះទាំងភាគីចិននិងរុស្ស៊ីសុទ្ធតែបានប្រើប្រាស់នាវាចម្បាំងនិងអាវុធទំនើបៗជាច្រើនរួមមានទាំងនាវាសម្រាប់បាញ់កម្ទេចគ្រាប់មីស៊ីលផងដែរ។ សូមបញ្ជាក់ជូនថា ចិននិងរស្ស៊ីតែងមានទំនាក់ទំនងការទូតនិងយោធាយ៉ាងល្អជាមួយគ្នាអស់រយៈជាច្រើនឆ្នាំមកហើយ ខណៈនាពេលកន្លងមកសមយុទ្ធយោធារវាងប្រទេសទាំង ២ក៏តែងតែត្រូវបានរៀបចំឡើងជាប្រចាំផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: