ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥទ្ធិពលព្យុះ Wipha បានបណ្តាលឱ្យពលរដ្ឋថៃ ៦នាក់បាត់បង់ជីវិត និងជាង ២សែននាក់រងផលប៉ះពាល់

    BY Pheakdey August 4, 2025
    ឥទ្ធិពលព្យុះ Wipha បានបណ្តាលឱ្យពលរដ្ឋថៃ ៦នាក់បាត់បង់ជីវិត និងជាង ២សែននាក់រងផលប៉ះពាល់

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះ Wipha នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានពលរដ្ឋថៃប្រមាណជា ២៣០,០០០នាក់ផ្សេងទៀតបានរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលផងដែរ។

    ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះទាំងអស់ខាងលើគឺជាការបូកសរុបអ្នករងគ្រោះនៅក្នុងរយៈពេលជច្រើនសប្តាហ៍ចុងក្រោយនេះ និងគិតមកដល់ត្រឹមថ្ងៃទី ២ ខែសីហា ខណៈរហូតមកទល់នឹងពេលនេះឥទ្ធិរបស់ព្យុះបានថយចុះមកវិញហើយ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះ Wipha បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីជាច្រើនកន្លែង ហើយតំបន់ដែលបានរងឥទ្ធិពលពីគ្រោះធម្មជាតិនេះគឺមានខេត្តចំនួន ១២ នៅប៉ែកខាងជើងប្រទេសថៃ ខណៈខេត្ត Pattani បានរងឥទ្ធិពលខ្លាំងជាងគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: