អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រាប់ UN ថា លោកចង់ឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី នៅថ្ងៃទី៨ ខាងមុខនេះ

BY
Pheakdey
August 2, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ បានប្រាប់អង្គការសហប្រជាជាតិថា លោកចង់ឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី​នៅថ្ងៃទី៨ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវតែកើតមានឡើង ដើម្បីធានាបាននូវសន្តិភាពរវាងប្រទេសទាំង ២ និងសុវត្ថិភាពចំពោះពលរដ្ឋនៃប្រទេសនីមួយៗ។

សូមបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះសង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីបានបន្តអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំកន្លះហើយ ខណៈការកិច្ចចរចារដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង ២ ក៏ធ្លាប់កើតមានជាច្រើនដងដែរ តែមិនបានជោគជ័យនោះទេ។ យ៉ាងណាក្តី ក្រោយពេលបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងជួយសម្របសម្រួលឱ្យសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវតែឈានដល់ទីបញ្ចប់ ហើយពិភពលោកក៏បានដាក់ក្តីរំពឹងខ្ពស់ថា ការខិតខំជួយសម្របសម្រួលពីប្រធានាធិបតីអាមេរិករូបនេះនឹងទទួលបានលទ្ធផលវិជ្ជមានក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: