អន្តរជាតិ

ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅថៃ បណ្តាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស

BY
Pheakdey
July 30, 2025

ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែកក្កដា។ រោងចក្រមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងស្រុក Mueang នៃខេត្ត Suphan Buri។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍ផ្ទុះនេះក៏បានបណ្តាលឱ្យមនុស្សមួយចំនួនទៀតត្រូវរងរបួស និងកំពុងបាត់ខ្លួនផងដែរ។ គួរកត់សម្គាល់ថា ហេតុការណ៍ផ្ទុះក្នុងរោងចក្រនៅប្រទេសថៃបានកើតមានជារឿយៗក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាក់ស្តែងការពីឆ្នាំ ២០២៤ កន្លងទៅក៏មានរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅក្នុងប្រទេថៃបានផ្ទុះនិងបានសម្លាប់មនុស្សអស់ចំនួន ២៣នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: