ជប៉ុនព្រមានពីការកើតមានគ្រោះរញ្ជួយដីកម្រិត ៨,៨ រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ខណៈពលរដ្ឋ ២លាននាក់ត្រូវបានណែនាំឱ្យធ្វើការជម្លៀសខ្លួន
- BY
- Pheakdey
- July 30, 2025
ជប៉ុន៖ ប្រទេសជប៉ុនបានទាញសញ្ញាព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតរហូតដល់ ៨,៨ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣០ ខែកក្កដា។ តាមការព្យាករណ៍ក៏បានបង្ហាញផងដែថា គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះក៏អាចបណ្តាលឱ្យរលកយក្សស៊ូណាមិក្នុងកម្ពស់រហូតដល់ ៣ម៉ែត្រផងដែរ។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះធម្មជាតិដ៏គ្រោះថ្នាក់ខាងលើនេះអាចកើតមានឡើងនៅតាមតំបន់ឆ្នេរភាគសមុទ្រភាគខាងជើងនៃប្រទេសជប៉ុន ពោលគឺជាតំបន់ដែនសមុទ្យជាប់ជាមួយនឹងប្រទេសរុស្ស៊ី។ នៅចំពោះមុខការព្រួយបារម្ភពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ អាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋដែលកំពុងស្ថិតនៅក្នុងតំបន់ងាយរងគ្រោះប្រមាណជា ២លាននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន ដើម្បីរក្សាសុវត្ថិភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asi
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






